បទសម្ភាសន៍VOA៖ សន្និសីទខ្មែរ​ពិភពលោក​ស្នើ​ឱ្យ​ពហិការ​ការបោះឆ្នោត​បើ​គ្មាន​សង្គ្រោះជាតិ

Your browser doesn’t support HTML5

សហគមន៍​ខ្មែរ​មក​ពី​ទូទាំង​ពិភពលោក បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​សន្និសីទ​ខ្មែរ​ពិភពលោក​លើក​ទី១ ដើម្បី​ស្វែងរក​វិធី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ សន្និសីទ​នេះ បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ម៉ែលប៊ន​ប្រទេស​អូស្ត្រាលី ហើយ​ទើប​បាន​បញ្ចប់​កាលពី​ថ្ងៃច័ន្ទ​ដោយ​ចេញ​ជា​សេចក្តី​សម្រេច​មួយ​មាន​ជាច្រើន​ចំណុច​ដែល​ក្នុង​នោះ មាន​ការអំពាវនាវ​ពលរដ្ឋ​កម្ពុជា​កុំ​ទៅ​បោះឆ្នោត​បើ​សិន​ជា​មិន​មាន​វត្តមាន​គណបក្ស​​​សង្គ្រោះជាតិ​ទេ។ ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ម៉ែន គឹមសេង​នៃ​VOAបាន​សម្ភាស​លោក ហុង លីម អ្នកតំណាងរាស្រ្ត​អូស្រ្តាលី​ប្រចាំ​រដ្ឋ Victoria ​និង​ជា​អ្នករៀបចំ​សន្និសីទ​នេះ៕