បទសម្ភាសន៍VOA៖ លោក សម រង្ស៊ី ថា មិនខ្វល់នឹងការចោទរបស់លោក ហ៊ុន សែន រឿងកាត់ដីឲ្យជនជាតិភាគតិចវៀតណាម
Your browser doesn’t support HTML5
អតីតមេដឹកនាំក្រុមជំទាស់ គឺលោក សម រង្ស៊ី បានបដិសេធការចោទប្រកាន់ថា លោកត្រៀមកាត់ទឹកដីឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ាពីសំណាក់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ។ លោក សម រង្ស៊ីចាត់ទុកថា ការចោទប្រកាន់នេះ គ្រាន់តែជាការរារាំងមិនចង់ឲ្យលោកបាន ចូលរួមការបោះឆ្នោត នៅខែកក្កដាឆ្នាំ២០១៨ តែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធ បានបញ្ជាឲ្យមានការស៊ើបអង្កេតឲ្យហ្មត់ចត់ លើព័ត៌មានដែលបង្ហោះតាមទំព័រហ្វេសប៊ុកចោទលោក សម រង្ស៊ី ថា បានសន្យាកាត់ខេត្តខ្មែរចំនួន៤ ឲ្យទៅជនជាតិដើមភាគតិចវៀតណាម។ លោក ហ៊ុន សែន លើកឡើងថា នេះគឺជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរមិនអាចអត់ឱនឲ្យបាន។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក សម រង្ស៊ី តាមទូរស័ព្ទ៕