អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​បង្កើត​ស្នាដៃ​សិល្បៈ​«បង្សុកូល»​ដើម្បី​ផ្តល់​ក្តីសង្ឃឹម

Your browser doesn’t support HTML5

ស្នាដៃ​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​មួយ​​ឈ្មោះ​ថា «បង្សុកូល» ត្រូវ​បាន​សម្តែង​​នៅ​ឯ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ Brooklyn Academy of Music ក្នុង​សង្កាត់ Brooklyn បុរី ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ការ​សម្តែង​សិល្បៈ​នេះ​ គឺ​ជា​ស្នាដៃ​សហការ​គ្នា​លើក​ដំបូង​រវាង​សិល្បករ​ខ្មែរ​ដ៏​ឆ្នើម​ពីរ​រូប ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម គឺ​លោក​បណ្ឌិត ហ៊ឹម សុភី ដែល​ជា​អ្នកនិពន្ធ​ទំនុក​ភ្លេង និង​លោក ប៉ាន់ រិទ្ធី ដែល​ជា​អ្នក​ដឹកនាំ​ការ​សម្តែង​នេះ។ អ្នក​នាង ហុង ចិន្តា នៃ VOA បាន​ទៅ​​ទស្សនា​ការ​សម្តែង​សិល្បៈ​នេះ​ ​ដោយ​ផ្ទាល់​កាល​ពី​យប់​ថ្ងៃ​ទី១៥​និង​ថ្ងៃ​ទី១៦ ខែ​ ធ្នូ កន្លង​ទៅ​ និង​បាន​រាយការណ៍​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ៕