Hello VOA៖ ពលករ​ចំណាក​ស្រុក​កម្ពុជា​ពិបាក​ប្រកួត​នឹង​ពលករ​ប្រទេស​ដទៃ

Your browser doesn’t support HTML5

វាគ្មិន​និយាយ​ថា ប្រទស​កម្ពុជា​ត្រូវការ​បណ្តុះបណ្តាល​ពលរដ្ឋ​ខ្លួនឯង​ឲ្យមាន ចំណេះ​ដឹងខ្ពស់​ដើម្បី​ប្រកួតប្រជែង​ក្នុងទីផ្សារ​ការងារ​ដែលបើក​ចំហ​ក្នុង​តំបន់ អាស៊ាន។​ នេះបើ​តាមការ​អះអាង​របស់​លោកស្រី​ មូរ សុខហួរ ​អនុប្រធាន​គណ បក្ស​សង្គ្រោះ​ជាតិ ​និង​ជាអ្នក​តំណាង​រាស្ត្រ។​ លោកស្រី​បានបន្ត​ថាការងារ​ដែល រក​ចំណូល​បាន​ខ្ពស់ ​គឺត្រូវ​ប្រទេស​មួយចំនួន​ដែល​ពលរដ្ឋ​គេមាន​ចំណេះ​ដឹង ខ្ពស់​គេដណ្តើម​យកអស់​គឺ​សល់តែ​ការងារ​ប្រើកម្លាំង​បាយ ​ដែលពលករ​ចំណាក ស្រុកកម្ពុជា​កំពុង​ទទួល​យក​ ដែលនេះ​ លោកស្រី​ចាត់ទុកថា​ជាការ​បរាជ័យ របស់​រដ្ឋាភិបាល​កម្ពុជា ​ហើយទទូច​ឲ្យមាន​ការកែ​ប្រែការ​ដឹកនាំ​ប្រទេស៕ (លោក សុខ ខេមរា, វ៉ាស៊ីនតោន, ៩ មករា ២០១៨)