Hello VOA៖ អ្នក​វិភាគ​ថា កម្ពុជា ​ត្រូវ​តែ​ទទួលស្គាល់​ការ​ពិត​ពីរ​​នៃ​ប្រវត្តិ​សាស្ត្រ​ ៧​មករា

Your browser doesn’t support HTML5

អ្នក​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​សាធារណៈ​នៅ​កម្ពុជា លើកឡើង​ថា ពលរដ្ឋ​កម្ពុជា ត្រូវតែ​ទទួលស្គាល់​​ព្រឹត្តិការណ៍​នៃ​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ដោយ​កងទ័ព​វៀតណាម​កាល​ពី​ថ្ងៃ​៧​ ខែ​មករា​ ឆ្នាំ​១៩៧៩ ថា​ជា​ការ​រំដោះ​ជាតិ​ខ្មែរ​ផង និង​ជា​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា​ផង។ លោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​អង្គការ​វេទិកា​អនាគត បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១ ខែ​មករា ឆ្នាំ​២០១៨៖ «‍យើង​ឈប់​យក​ថ្ងៃ​ហ្នឹង​ធ្វើ​ជា​ប្រធានបទ​ឈ្លោះ​គ្នា​ឬ​លាប​ពណ៌​គ្នា។ បាន​ន័យ​ថា យើង​ត្រូវ​សិក្សា​ឱ្យ​យល់​ស៊ីជម្រៅ​នូវ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​ហ្នឹង។ បាន​ន័យ​ថា យើង​ត្រូវ​តែ​រំឭក​គុណ​ផង ​​រំឭក​ពី​ភាព​ជូរចត់​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​ផង‍»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១ មករា ២០១៨)