កម្ពុជាវាយបកប្រទេសខ្លះលើការវាយតម្លៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យចុងក្រោយ
Your browser doesn’t support HTML5
រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ គឺលោក ប្រាក់ សុខុន ដែលជាអ្នកតំណាងកម្ពុជានៅឆ្នាំនេះ បានយកវេទិកាពិភពលោកមួយ គឺមហាសន្និបាតអ.ស.ប លើកទី៧២ ដើម្បីវាយបកទៅលើប្រទេសមហាអំណាចមួយចំនួន ដែលបានរិះគន់កម្ពុជាពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចុងក្រោយនេះ។ លោក សុខ ខេមរា នៃ VOA បានជួបធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយលោក ប្រាក់ សុខុននៅក្នុងបូរីញូវយ៉ក បន្ទាប់ពីលោកថ្លែងសន្ទរកថាប្រចាំឆ្នាំទៅកាន់តំណាងប្រទេសយ៉ាងតិច១៩៣នោះ ហើយបានរាយការណ៍មកថា អ្នកតំណាងប្រទេសកម្ពុជាបានបំភ្លឺបញ្ហាចោទប្រកាន់នានា និងពន្យល់អំពីស្ថានការណ៍កើតឡើងក្នុងប្រទេស ដែលបង្កឲ្យមានភាពតានតឹងរវាងកម្ពុជានិងប្រទេសលោកខាងលិចមួយចំនួនចុងក្រោយនេះ៕