អ្នកនេសាទខ្មែរថា ទិន្នផលត្រីធ្លាក់ចុះ ស្របពេលដែលឡាវបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយទៀត
Your browser doesn’t support HTML5
រដ្ឋាភិបាលឡាវ កាលពីពេលថ្មីៗនេះ បានសម្រេចបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីទី៣នៅលើទន្លេមេគង្គ។ ទំនប់ទី៣នេះ ស្ថិតនៅភូមិប៉ាក់បេង ភាគខាងជើងប្រទេសឡាវ ដោយគ្រោងចំណាយទឹកប្រាក់ ១.៨៨ ពាន់លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ឡាវ ក្នុងការលក់អគ្គិសនីទៅឲ្យប្រទេសជិតខាងជាពិសេសគឺប្រទេសចិន។ ប៉ុន្តែ គម្រោងធំៗទាំងនេះ កំពុងបង្កបញ្ហាជាច្រើនដល់អ្នកនេសាទនៅតាមខ្សែទឹកខាងក្រោមនៃទន្លេមេគង្គនេះ។ លោក Luke Hunt រាយការណ៍អំពីរឿងនេះពីរាជធានីភ្នំពេញ ហើយលោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕