បទយកការណ៍ឯកសារពីបញ្ហាសេសសល់ត្រូវដោះស្រាយ ២៥ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
Your browser doesn’t support HTML5
ក្នុងខួបលើកទី២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ VOA ខ្មែរបានផលិតបទយកការណ៍ខ្នាតវែងដើម្បីពិនិត្យមើលលើការអនុវត្តកិច្ចព្រមព្រៀងនោះដោយផ្តោតលើកិច្ចការដែលនៅសម្រេចមិនទាន់បាន។ អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល អ្នកការទូតបរទេស អ្នកសារព័ត៌មានអន្តរជាតិនិងសកម្មជនសង្គមស៊ីវិលនានារួមទាំងអ្នកឯកទេសព្រំដែន បានបញ្ជាក់នៅក្នុងបទយកការណ៍ «កិច្ចព្រមព្រៀងប៉ារីស៖ បញ្ហាសេសសល់» ពីការយល់ឃើញរបស់ពួកគេក្នុងការអនុវត្តកិច្ចព្រមព្រៀងក្នុងពេលកន្លងមកនេះ។ សូមលោកអ្នករង់ចាំទស្សនាបទយកការណ៍នេះក្នុងពេលឆាប់ៗខាងមុខ៕