បទសម្ភាសន៍ VOA៖ លោកស្រីពុង ឈីវកេកពិនិត្យមើលនូវ២៥ឆ្នាំនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
Your browser doesn’t support HTML5
ថ្ងៃទី២៣ខែតុលានេះ ជាខួបទី២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបង្រួបបង្រួមគ្រប់ភាគីជម្លោះ នឹងជាចំណុចផ្តើមនៃសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ មានកិច្ចស្វះស្វែងនិងការជួបគ្នាជាច្រើនរវាងភាគីជម្លោះកម្ពុជាមុននឹងឈានដល់កិច្ចព្រមព្រៀង នាថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ ក្នុងគ្រានោះដែរ លោកស្រី ពុង ឈីវកេក ដែលជាបុត្រីរបស់លោក ពុង ប៉េងចេង មន្ត្រីជំនិតរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានជំនួបរវាង សម្តេច នរោត្តម សីហនុនិង លោក ហ៊ុន សែន។ លោក នៅ វណ្ណារិន នៃ VOA បានជួបសម្ភាសន៍ជាមួយនឹងលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេកចំពោះដំណើរដើមទងនៃកិច្ចសម្របសម្រួល និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដ៏កម្រមួយនេះ៕