បទសម្ភាសន៍ VOA៖ អធិរាជជប៉ុន អាគីហ៊ីតូ ប្រកាសគម្រោងដាក់រាជ្យ
Your browser doesn’t support HTML5
អធិរាជជប៉ុន Aki Hito (អាគីហ៊ីតូ) ព្រះជន្ម៨២វស្សា បានប្រកាសការពិបាកបំពេញរាជ្យកិច្ចព្រះអង្គតទៅមុខទៀត នៅថ្ងៃនេះ ដោយសារព្រះរាជសុខភាពថមថយ។ ការប្រកាសនេះបានធ្វើឲ្យមានការសង្ស័យថា ព្រះអង្គចង់ដាក់រាជ្យក្រោយពីការគ្រងរាជ្យជាង២០ឆ្នាំ។ លោកសុខ ខេមរានៃ VOA បានសម្ភាស តាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ អតីតលេខាផ្ទាល់របស់សម្តេចឪ ដែលធ្លាប់ដឹងអំពីទំនាក់ទំនងរវាងរាជវង្សនៃប្រទេសទាំងពីរ។ សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖