Hello VOA៖ អង្គការសង្គមស៊ីវិល អះអាងថា ការផ្ដោតទៅលើវិស័យឯកជនខ្លាំងពេក ធ្វើឲ្យមានហានិភ័យសង្គមនិងបរិស្ថាន
Your browser doesn’t support HTML5
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារខាងផ្នែកអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា លើកឡើងថា ប្រាក់ជំនួយបរទេសជាពិសេសប្រាក់កម្ចី ដែលផ្តល់ដល់ប្រទេសកម្ពុជា ត្រូវតែថ្លឹងថ្លែងពីផលប៉ះពាល់សង្គមនិងបរិស្ថាន។
លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានថ្លែងបែបនេះនៅក្នុងកម្មវិធី «Hello VOA» នៅថ្ងៃច័ន្ទ ទី៨ ខែសីហានេះថា៖
«ជាទូទៅ កាលណាប្រទេសមួយយកចិត្តទុកដាក់តែទៅលើវិស័យឯកជននោះ ជាស្វ័យប្រវត្តិគឺមានផលប៉ះពាល់អវិជ្ជមានដល់វិស័យសង្គមនិងបរិស្ថាន ហើយជាទូទៅ ប្រជាពលរដ្ឋក្រីក្រ គឺជាអ្នកទទួលផលប៉ះពាល់អវិជ្ជមានឬក៏រងគ្រោះខ្លាំងជាងគេ »។
សូមស្តាប់កម្មវិធី «Hello VOA» ទាំងស្រុងដូចខាងក្រោមនេះ៖
(សាយ មុន្នី វ៉ាស៊ីនតោន)