បទសម្ភាសន៍ VOA៖ លោកស្រី មូរ សុខហួ រំឭកអំពីស្វាមី គឺលោក Scott Leiper
Your browser doesn’t support HTML5
លោក Scott Leiper ដែលជាអតីតអ្នកប្រឹក្សាកម្មវិធីជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNDP នៅកម្ពុជា និងត្រូវជាស្វាមីរបស់លោកស្រីមូរ សុខហួ បានទទួលមរណភាពកាលពីថ្ងៃទី២៨ ទីខែមីនា កន្លងទៅនេះដោយសារជំងឺមហារីកលំពែង។ លោក Scott Leiperគឺជាបុគ្គលដែលទទួលបានការគោរព និងការកោតសរសើរពីសំណាក់មនុស្សម្នាជាច្រើន ក្នុងវិស័យអភិវឌ្ឍ។ នាង ហឿន សុភ័ក្ត្រ បានជួបសម្ភាសន៍ជាមួយលោកស្រី មូរ សុខហួ នៅក្នុងបន្ទប់ផ្សាយរបស់ VOA នៅរដ្ឋធានី វ៉ាស៊ីនតោន អំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកស្រី ដែលត្រូវបាត់បង់ស្វាមីដោយសារតែជំងឺមហារីកលំពែងដ៏កាចសាហាវ និងបណ្តាំដែលលោក Scott Leiper បានផ្តាំមុនលោកលាចាកលោកទៅ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៕