បទសម្ភាសន៍ VOA៖ លោកជា សុផារ៉ាថ្លែងថា ការផ្តល់កម្មសិទ្ធជាគន្លឹះដោះស្រាយវិបត្តិដីធ្លី
Your browser doesn’t support HTML5
វិបត្តិទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជាកន្លងមកនេះបានក្លាយជា ប្រធានបទក៏ក្តៅមួយដែលប្រជាពលរដ្ឋតែងតែទន្ទឹងរង់ចាំដំណោះស្រាយប្រកបដោយយុត្តិធម៌ពីរដ្ឋាភិបាល។ បញ្ហាទំនាស់ដីធ្លីនេះបានធ្វើឲ្យក្រុមសង្គមស៊ីវិលនិងប្រជាពលរដ្ឋមួយចំនួនធ្វើការរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការដែលមិនមានប្រសិទ្ធភាពកន្លងមករបស់រដ្ឋាភិបាល។ ហេតុដូច្នេះនៅពេលនេះក្រុមសង្គមស៊ីវិលនិងប្រជាពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់រដ្ឋមន្រ្តីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលទើបតែឡើងកាន់តំណែងប្រមាណជាង៣ខែកន្លងមកនេះ។ នាងធីតា វីនបានជួបសម្ភាស៍ជាមួយលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អំពីចំណាត់ការរបស់លោក។