លោក អ៊ូច ឡេង៖ «បើសិនជា មិនចង់ឲ្យខ្ញុំនិយាយ ទាល់តែកុំរកស៊ីឈើ ទាល់តែកុំកាប់ឈើ ទាល់តែកុំបំផ្លាញធនធានកេរមរតកពីដូនតារបស់ខ្ញុំ!»
Your browser doesn’t support HTML5
ជ័យលាភីរង្វាន់វីរជនបរិស្ថានGoldman Environmental Prizeសម្រាប់តំបន់អាស៊ីប្រចាំឆ្នាំ២០១៦ គឺលោក អ៊ូច ឡេង អះអាងថា ប្រសិនបើ រដ្ឋាភិបាល មិនចាត់ វិធានការលើឈ្មួញកាប់និងរកស៊ីឈើខុសច្បាប់ទេ នោះរដ្ឋាភិបាល ក៏មានចំណែកពាក់ព័ន្ធជាមួយឈ្មួញទាំងនោះដែរ។ ខាងក្រោមនេះ គឺជាការដកស្រង់ខ្លីមួយ នៃបទសម្ភាសន៍ទាំងស្រុងរវាងលោក សាយ មុន្នី នៃ VOA ជាមួយលោក អ៊ូច ឡេង ក្នុងពេលដែលលោក អ៊ូច ឡេង បំពេញទស្សនកិច្ចមកកាន់ រដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ៕