បទសម្ភាសន៍ VOA ផ្តាច់មុខ៖ លោក ហ៊ុន ម៉ាណែតថា ឪពុក​របស់​ខ្ញុំ​ជា​ជន​គំរូ និង​ជា​អ្នក​នាំ​សន្តិភាព​ជូន​ជាតិ (ភាគទី២ បញ្ចប់)

Your browser doesn’t support HTML5

លោក ហ៊ុន ម៉ាណែត​ នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​លើក​ឡើង​ថា​អ្វី​ដែល​ពលរដ្ឋ​កម្ពុជា​គួរ​ចងចាំ​ដល់​សមិទ្ធិផល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ពេល​ដែល​លោក​ចូលនិវត្តន៍​គឺ​ការនាំ​មក​នូវ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​គឺ​អ្វី​ដែល​ពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​ចងចាំ​គឺ​ការដែល​លោក​ប្រើប្រាស់​កណ្តាប់ដៃ​ដែក​មក​លើ​ដៃគូ​ប្រកួត​ប្រជែង​នឹង​រូប​លោក។ លោក ម៉ែន គឹមសេង​នៃ VOA បាន ជួបសម្ភាស លោក ហ៊ុន ម៉ាណែត ក្នុង​ពេល​ដែល​លោក​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ សហរដ្ឋ​អាមេរិក។ សូម​លោក​អ្នកទស្សនា​បទសម្ភាស​ភាគ​ទី២ ដែល​ជា​ភាគ​បញ្ចប់៕