អ្នកនិពន្ធនិយាយអំពីមូលហេតុដែលលោកសរសេរសៀវភៅអំពីប្រាសាទព្រះវិហារ
Your browser doesn’t support HTML5
ប្រាសាទព្រះវិហារបានក្លាយជាចំណុចស្នូលនៃជម្លោះរវាងប្រទេសថៃនិងប្រទេសកម្ពុជាអស់រយៈពេលមួយសតវត្សរ៍មកហើយ។ ប្រាសាទនេះ ត្រូវបានកសាងឡើងពីថ្មភក់ កាលពីមួយពាន់ឆ្នាំមុន ហើយជាកន្លែងសម្រាប់គោរពជំនឿនិងជាទីសក្ការៈក្នុងសម័យចក្រភពខ្មែរ។ នាង Emma Cramer នៃ VOAបានសម្ភាស លោក John Burgess អតីតអ្នកឆ្លើយឆ្លងព័ត៌មានឲ្យកាសែត Washington Post ហើយនឹងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ប្រាសាទក្នុងពពក៖ សច្ចភាពនិងជម្លោះនៅប្រាសាទព្រះវិហារ » អំពីមូលហេតុដែលនាំឲ្យលោកសរសេរសៀវភៅអំពីប្រាសាទព្រះវិហារ។ ពិធីផ្សព្វផ្សាយសៀវភៅនេះជាសាធារណៈ នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០១៥នេះ នៅមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់ Meta House ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ អ្នកស្រី លី ម៉ូរីវ៉ាន់ និងលោក មាន ឥស្សរាយស ជូនសេចក្តីប្រែសម្រួលបទសម្ភាសនេះ៕