វ៉ា គឹមហុង៖ កម្ពុជានឹងលើកបញ្ហាវិវាទព្រំដែនថ្មីៗក្នុងកិច្ចប្រជុំជាមួយវៀតណាមនៅសប្តាហ៍ក្រោយ
Your browser doesn’t support HTML5
គណៈកម្មការព្រំដែនចម្រុះកម្ពុជាវៀតណាមនឹងជួបប្រជុំគ្នាអំពីបញ្ហាព្រំដែននៅ ដើមខែកក្កដាក្នុងប្រទេសកម្ពុជាដើម្បីពិភាក្សាបញ្ហានានាទាក់ទងនឹងវិវាទព្រំដែនប្រទេសទាំងពីរ ដែលកំពុងក្លាយជាប្រធានបទក្តៅមួយក្នុងប្រទេស។ ជំនួបរវាង មន្ត្រីព្រំដែនទាំងពីរប្រទេសនេះកើតឡើងក្រោយពេលដែលមានការផ្ទុះអំពើហិង្សានៅព្រំដែនកម្ពុជា វៀតណាមក្នុងខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ។ ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយលោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា ថ្លែងថា លោកនឹងលើកយកបញ្ហាទាក់ទងនឹងវិវាទសាងសង់ផ្លូវថ្នល់ ស្រះទឹក និងបុស្តិ៍យោធាជួរមុខរបស់វៀតណាមនៅតាមបណ្តោយព្រំដែនមកពិភាក្សា។ លោកក៏បានបំភ្លឺ ពីបញ្ហាទាក់ទងនឹងការប្តឹងទៅតុលាការអន្តរជាតិ បញ្ហាសុំឲ្យលុបចោលសន្ធិសញ្ញាមួយចំនួនដែលមន្ត្រី គណបក្សជំទាស់ចង់បានផងនោះផងដែរ។ សូមចុចស្តាប់ដូចតទៅ។