សហគមន៍ខ្មែរនៅតែមានជំងឺផ្លូវចិត្ត៤០ឆ្នាំក្រោយរបបខ្មែរក្រហមចូលកាន់អំណាច
Your browser doesn’t support HTML5
ព្រឹទ្ធសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ាបានបោះឆ្នោតជាឯកច្ឆន្ទកាលពីពាក់កណ្តាលខែមេសាទទួលស្គាល់ថាពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែមេសាជារៀងរាល់ឆ្នាំគឺជាសប្តាហ៍នៃការចងចាំក្នុងរដ្ឋកាលីហ្វ័រញ៉ាដល់ជនរងគ្រោះដោយសាររបបខ្មែរក្រហមហើយផ្តល់ការទទួលស្គាល់ដល់អ្នកដែលបានស្លាប់បាត់បង់ជីវិត អ្នកនៅរស់រានមានជីវិតនិងកូនចៅរបស់ពួកគេដែលបានចូលរួមចំណែកដល់រដ្ឋនេះនិងសហរដ្ឋអាមេរិក។ លោក ម៉ែន គឹមសេង នៃVOAបានសម្ភាសលោកស្រី អាន ទួន ម្ចាស់ក្រុមហ៊ុនទូរទស្សន៍តាមបណ្តាញអ៊ីនធឺណិតដែលមានឈ្មោះថា Cambodia Global Network TV អំពីស្ថានភាពពលរដ្ឋខ្មែរនៅទីនោះ៕