ព្រះសង្ឃជាង១០០អង្គទូលសុំព្រះមហាក្សត្រឲ្យពន្យារពេលការកោះប្រជុំសភាលើកដំបូង
Your browser doesn’t support HTML5
ព្រះសង្ឃជាង១០០អង្គនៅល្ងាចថ្ងៃព្រហស្បតិ៍នេះបានព្យាយាមយកញ្ញត្តិមួយទៅថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីដើម្បីទូលសុំឲ្យព្រះអង្គពន្យារពេលការបើកប្រជុំសភាដំបូងក្នុងនិតិកាលទី៥នេះ។
សំណើនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីចេញព្រះរាជសារមួយកោះអញ្ជើញសមាជិកសភាទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលប្រជុំសភាលើកដំបូង។
ប៉ុន្តែក្រុមសមត្ថកិច្ចកងប្រដាប់អាវុធ ប្រដាប់ដោយខែលនិងដំបងជាច្រើននាក់បានរារាំងព្រះសង្ឃទាំងនោះមិនឲ្យនិមន្តចូលដល់ព្រះបរមរាជវាំងទេ៕