គម្រោងទំនប់របស់ក្រុមហ៊ុនចិន នៅតែអាថ៌កំបាំងនិងកង្វល់ដល់ពលរដ្ឋ
Your browser doesn’t support HTML5
ក្រុមអ្នកភូមិនៅក្នុងខេត្តកោះកុងនិយាយថា ពួកគេនៅតែស្ថិតក្នុងភាពងងឹតអំពីគម្រោងទំនប់វារីអគ្គិសនីមួយដែលគ្រោងសាងសង់ដោយក្រុមហ៊ុនចិន នៅលើស្ទឹងអារ៉ែង។ ពួកគេអះអាងថា ប្រសិនបើត្រូវគេសាងសង់មែន ទំនប់នោះនឹងបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ពួកគេ។
លោកសាយ មុន្នី នៃវីអូអេ រាយការណ៍អំពីរឿងនេះពីទីតាំងនៃទំនប់ក្នុងតំបន់ដាច់ស្រយាលនៃខេត្តកោះកុង ដូចតទៅ៖