ការបែ្រប្រួលអាកាសធាតុនិងទំនប់ ប៉ះពាល់ជីវភាពមនុស្សនៅតំបន់ទន្លេមេគង្គ
Your browser doesn’t support HTML5
ជំនួបរបស់អ្នកវិទ្យាសាស្រ្តក្នុងក្រុងបាងកកបានព្រមានថា ការប្រែប្រួលអាកាសធាតុនឹងបន្ថយចំនួនត្រី និងផលិតផលកសិកម្មនៅតំបន់ទន្លេមេគង្គ បើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មិនអាចសម្របខ្លួនបាន។ អ្នកវិទ្យាសាស្រ្តទាំងនោះក៏ព្រមានដែរថា ការស្ថាបនាទំនប់វារីអគ្គីសនីក៏ជាការគម្រាមមួយដល់ការនេសាទត្រីដែលចិញ្ចឹមមនុស្សរាប់លាននាក់។អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេ Daniel Schearf រាយការណ៍ ហើយលោក ជឹង ប៉ូជីន ប្រែសម្រួលជូន។