មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​មក​ស.រ.អា.​ស្វែងរក​អន្តរាគមន៍

Your browser doesn’t support HTML5

មេដឹកនាំ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ម្នាក់​គឺ​អ្នកស្រី​យុន ម៉ាណេ​បាន​ធ្វើ​ដំណើរ​ មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​បំពេញ​បេសកកម្ម​ជិត​ពីរ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​៤ខែ​មេសា។​ អ្នកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទស្សនកិច្ច​លើក​នេះ​គឺ​ដើម្បី​ស្វះស្វែង​រក​ អន្តរាគមន៍​ពី​ស.រ.អា.​ ក្នុង​ការ​ជួយ​ជនជាតិ​ដើម​ភាគតិច​យ៉ាងតិច​១៩​ម៉ឺននាក់​ដែល​ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​វិបត្តិ​ដីធ្លី​ វប្បធម៌ ​ទំនៀម​ទម្លាប់ ​និង​ជីវភាព​រស់នៅ​ ដោយ​សារ​ការ​ផ្តល់ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​ដើម្បី​អភិវឌ្ឍ។ ​លោក​សុខ ខេមរា​នៃ​វីអូអេ​ បាន​សម្ភាស​អ្នកស្រី​យុន ម៉ាណេ​នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​ វីអូអេ​នៅទី​ស្នាក់ការ​ធំ​របស់​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕