ភ្នំពេញ៖ ព្រះរាជពិធីតាមបែបព្រះពុទ្ធសាសនាបានបន្តនៅថ្ងៃទីប្រាំមួយនាថ្ងៃពុធនេះសម្រាប់ព្រះបាទនរោត្តម សីហនុ ដោយមានការប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន៣២អង្គ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យទៅដល់ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រដែលបានលះបង់ព្រះកាយពលដើម្បីប្រទេសកម្ពុជា។
អ្នកដឹកនាំរដ្ឋាភិបាលដែលមានដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងលោកហេង សំរិន ប្រធានសភាជាតិក៏បានចូលរួមជាមួយព្រះករុណា នរោត្តម សីហមុនី និងព្រះរាជវង្សានុវង្សនៅវាលព្រះមេរុ ដើម្បីស្តាប់ធម្មទេសនាសម្តែងដោយព្រះសង្ឃចំនួន៣អង្គនិងការសូត្រធម៌របស់ព្រះសង្ឃចំនួន៩០អង្គ។
ដោយឡែកនៅក្រៅបរិវេណនៃវាលព្រះមេរុវិញមានពលរដ្ឋប្រហែលមួយពាន់នាក់នៅបន្តសម្តែងការគោរពរបស់ពួកគេជាចុងក្រោយរហូតដល់ពេលយប់។
អ្នករាយការណ៍ព័ត៌មានរបស់វីអូអេឱ្យដឹងថា ការលក់ដូរផ្កាឈូកនិងទៀនធូបបានកើនឡើងដោយពលរដ្ឋទិញយកមកថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះបាទសីហនុ ហើយក៏មានអ្នកលក់ព្រះឆាយាលក្ខណ៍ព្រះបាទសីហនុនិងព្រះករុណានរោត្តមសីហមុនីផងដែរ៕
ព័ត៌មានចុងក្រោយជារូបភាពតាម Storify៖