អ្នក​ដឹកនាំរឿង​«ឃ្លាតទៅ!​សែនឆ្ងាយ!»​បង្វែរ​អារម្មណ៍​ទៅលើ​រឿង​ជួញដូរ​ផ្លូវភេទ​កុមារ

Your browser doesn’t support HTML5

លោក​ ឆាយ បូរ៉ា​ ដែល​បាន​ផលិត​ខ្សែ​ភាពយន្ត​រឿង​«ឃ្លាតទៅ!​ សែនឆ្ងាយ!»​កាលពី​ឆ្នាំ២០១០​កន្លង​ទៅ​នេះ​ បាន​ផលិត​ខ្សែ​ភាពយន្ត​ថ្មីមួយ​រឿង​ទៀត​ដែល​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​ការ​ជួញដូរ​កុមារ​ផ្លូវ​ភេទ។​ ខ្សែ​ភាពយន្ត​ថ្មីដែល​ជាកិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​សឹង្ហបូរី​នេះ​ មាន​បំណង​ជួយ​អប់រំ​ពលរដ្ឋ​កម្ពុជា​ជាពិសេស​អ្នករស់​នៅ​តាម​តំបន់​ជនបទ​ឲ្យមាន​ការប្រុង​ប្រយ័ត្ន​និងឲ្យ​បានដឹង​ឮអំពី​គ្រោះថ្នាក់​នៅក្នុង​ការ​ញ្ជូន​កូន​ស្រីឲ្យ​ទៅ​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​ ឬនៅ​បរទេស។​ លោក​ ឆាយ បូរ៉ា​បាន​ប្រាប់​លោកប៉ូច រាសី​នៃវីអូអេ​យ៉ាង​ដូច្នេះ​តាម​ប្រព័ន្ធ ​Skype។