តុលាការសាលាឧទ្ធរណ៍សម្រេចមិនឲ្យលោកម៉ម សូណង់ដូនៅក្រៅឃុំទេ
Your browser doesn’t support HTML5
ថ្ងៃសុក្រនេះ តុលាការសាលាឧទ្ធរណ៍បានបដិសេធសំណើដែលសុំដោះលែងលោកម៉ម សូណង់ ប្រធានវិទ្យុសម្បុកឃ្មុំឲ្យនៅក្រៅឃុំបណ្តោះអាសន្នរហូតដល់ពេលសាលាឧទ្ធរណ៍បើកសវនាការ។ តុលាការយល់ថា ដោយសារលោកម៉ម សូណង់ដូមានសញ្ជាតពីរ ដូច្នេះលោកអាចគេខ្លួន។ លោកម៉ម សូណង់ដូ អាយុ៧២ឆ្នាំ ដែលកាន់លិខិតឆ្លងដែនបារាំង ត្រូវតុលាការក្រុងភ្នំពេញសម្រេចទោសជាប់ពន្ធនាគារ២០ឆ្នាំ ពីបទធ្វើអបគមន៍ ដែលអ្នករិះគន់និយាយថា បណ្តាលមកពីហេតុផលនយោបាយ ហើយអ្នកសង្កេតការណ៍អាមេរិក និងអន្តរជាតិមានកង្វល់។ លោកម៉ម សូណង់ដូបានប្រាប់តុលាការនៅងៃសុក្រថា លោកស្រកទម្ងន់មួយគីឡូក្រាមមួយសប្តាហ៍ជាប់ក្នុងពន្ធនាគារ ហើយលោកបារម្ភអំពីសុខភាពរបស់លោក។ ហេង រស្មី រាយការណ៍ពីភ្នំពេញ៕