គណបក្សធំពីរនៃសហរដ្ឋអាមេរិកធ្វើយុទ្ធនាការយ៉ាងសកម្ម រហូតដល់នាទីចុងក្រោយ
Your browser doesn’t support HTML5
នៅពេល ៤៨ ម៉ោងមុនពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោត លោកប្រធានាធិបតី Barack Obama នៃគណបក្សប្រជាធិបតេយ្យ និងគូប្រជែងលោកនៃគណបក្សសាធារណរដ្ឋ លោកអតីតអភិបាលរដ្ឋ Massachusetts Mitt Romney ធ្វើដំណើរឆ្លងកាត់ប្រទេស ដើម្បីស្វែងរកសម្លេងឆ្នោតក្នុងនាទីចុងក្រោយ។ លោក Michael Bowman នៃវីអូអេ រាយការណ៍ថា នៅពេលដែលការស្ទង់មតិបង្ហាញថា ប្រទេសជាតិមានការបែងចែកសម្លេងឆ្នោតស្ទើរស្មើគ្នារវាងបេក្ខជនទាំងពីរ យុទ្ធនាការនិមួយៗនិយាយថា ពួកគេមានសេចក្តីទុកចិត្តលើជ័យជំនះរបស់ខ្លួននៅថ្ងៃអង្គារនេះ។