ផែនទីមានចលនាថ្មីមួយ បង្ហាញសន្ទុះកំណើនដីសម្បទាន
Your browser doesn’t support HTML5
ជម្លោះដីធ្លីនៅទូទាំងប្រទេសកម្ពុជា មួយផ្នែកបណ្តាលមកពីការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួននិងផ្ទៃដីសម្បទានដែលត្រូវផ្តល់ឲ្យ។ ល្បឿននៃការកើនឡើងនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងផែនទីមានចលនាលើអ៊ីនធឺណិត (time-lapse interactive map) ថ្មីមួយ ដែលត្រូវបានបោះពុម្ពដោយអង្គការសិទ្ធិមនុស្សលីកាដូ។ ផែនទីមានចលនានេះបង្ហាញការប្រែប្រួលរយៈពេលជិតពីរទសវត្សរ៍ (១៩៩៣-២០១២) ហើយបង្ហាញថា ក្នុងរយៈពេលត្រឹម៣ឆ្នាំចុងក្រោយ ចំនួនដីសម្បទានបានកើន ឡើងទ្វេជាពីរ រហូតដល់ជាង២លានហិកតា។ លោក សឹង សុផាត នៃវីអូអេ បានសាកសួរលោក Jeff Vize អ្នកប្រឹក្សារបស់អង្គការលីកាដូ ដើម្បីស្វែងយល់បន្ថែម៕