កម្មវិធី​ថ្មី​របស់ Oxfam ចង់​ជួយ​​កែប្រែ​កង្វះ​ការ​ចូល​រួម​របស់​យុវជន​ខ្មែរ​ក្នុង​កិច្ចការ​សង្គម

Your browser doesn’t support HTML5

ថ្វី​បើ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​តិច​ជាង​៣០​ឆ្នាំ​មាន​រហូត​ដល់​ទៅ​ជាង​៦០​ភាគរយ​នៃ​ប្រជាជន​​សរុប​ក្តី ក៏​សក្តានុពល​​របស់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ចំណែក​​នៅ​ក្នុង​ការងារ​​​អភិវឌ្ឍ​​សង្គម​​​​នៅ​មាន​កម្រិត​ ដោយ​​សារ​ពួក​គេ​មាន​ការ​ចូល​រួម​តិចតួច​​​ក្នុង​កិច្ចការ​សង្គម។ លោក ស៊ាង សុលក្ខណ៍ មន្ត្រី​ទំនាក់ទំនង​ប្រចាំ​តំបន់​របស់​អង្គការ Oxfam អាមេរិក ពន្យល់​ថា​​​ ការ​​ចូល​រួម​តិច​តួច​​នេះ​បណ្តាល​មក​ពី​ កង្វះ​​ការ​អប់រំ កង្វះ​ការ​ទទួល​ព័ត៌មាន និង​កង្វះ​ការ​ណែនាំ​គ្រប់គ្រាន់​​ពី​អ្នក​ជំនាន់​មុន។ លោក សឹង សុផាត នៃ​វីអូអេ​បាន​ពិភាក្សា​​​ជាមួយ​លោក ស៊ាង សុលក្ខណ៍ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​ការ​ប្រឈម​ទាំង​នេះ​​និង​​អំពី​កម្មវិធី​ថ្មី​ឈ្មោះ Change របស់​ អង្គការ​ Oxfam។