ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តស៊ូមតិ​រវាង​យុវជន​នយោបាយ​ស្តីអំពី​ពលកម្ម​ចំណាក​ស្រុក


Leaders of nations taking part in the Organization of Islamic Cooperation's two-day summit, which brings together leaders from across the Muslim world, pose for a group photograph in Cairo, February 6, 2013.
Leaders of nations taking part in the Organization of Islamic Cooperation's two-day summit, which brings together leaders from across the Muslim world, pose for a group photograph in Cairo, February 6, 2013.

វិទ្យាស្ថាន​សាធារណរដ្ឋអន្តរជាតិ​របស់​សហរដ្ឋអាមេរិក (IRI) បាន​បើក​វេទិកា​សួរ​ដេញដោល​មតិ​យុវជន​ពហុបក្ស​សម្រាប់​យុវជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សម រង្សី​ នៅ​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ​ខាងត្បួង​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពលករ​ចំណាក​ស្រុក។

វេទិកា​សួរដេញដោល​មតិ​យុវជន​ពហុបក្ស​នេះ​បាន​ធ្វើ​ឡើង​ជា​មធ្យោបាយ​មួយ​សម្រាប់​ឲ្យ​យុវជន​ត្រៀម​ធ្វើការ​សម្រេច​បោះឆ្នោត​ពេល​ខាងមុខ​ជូន​គណបក្ស​ណាមួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​ខ្លួន។ កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កត់​នៅ​ឆ្នាំ​២០១២​ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ក្នុង​ឆ្នាំ​២០១៣។

លោក​ អ៊ិន សំអុល​ តំណាង​យុវជន​គណបក្ស​សម រង្សី​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​រិះគន់​រដ្ឋាភិបាល​អំពី​អសមត្ថភាព​ក្នុង​ការ​បង្កើត​ការងារ​ធ្វើ​សម្រាប់​យុវជន​នៅ​ក្នុង​ស្រុក​ ខណៈ​ដែល​ពលករ​ចំណាក​ស្រុក​ខ្មែរ​បាន​កើន​ឡើង​ទៅ​ដល់​ចំនួន​១៣៧.០០០​នាក់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១១​នេះ។

លោក​ អ៊ិន សំអុល បាន​ថ្លែង​ថា​ពលករ​ចំណាក​ស្រុក​កម្ពុជា​ធ្វើការ​នៅ​ម៉ាឡេស៊ី​ដូច​ជា​ទាសករ។ លោក​ថ្លែង​ថា៖

«យើង​យល់​ឃើញ​ថា លំហូរ​ពលករ​របស់​យើង​ទៅ​ក្រៅ​ប្រទេស​ជា​សញ្ញាណ​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​កម្ពុជា​ខ្វះ​ខាត​នូវ​ការងារ។ ប្រទេស​ដែល​ទទួល​យក​ពលករ​ បាន​មើលងាយ​មើលថោក​ដល់​ប្រទេស​យើង។​ ហេតុនេះ​ យើង​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​លំហូរ​ចេញ​ពលករ​ខ្មែរ​យើង​ទៅ​ក្រៅ​ប្រទេស។​ យើង​ត្រូវ​បណ្តុះ​ការងារ​ដល់​យុវជន​ទាំង​នោះ​ ជាពិសេស​ពលករ​ទាំង​នោះ​ ឲ្យ​គាត់​មាន​ជំនាញ​មួយ​ ដើម្បី​ធ្វើ​ការងារ​នៅ​ក្នុង​ស្រុក​ ជៀសវាង​ការ​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស»។

កម្ពុជា​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង និងជប៉ុន ។ នៅ​ក្នុង​ឆ្នាំ​២០១០​ ធនាគារ​ពិភពលោកបាន​ប៉ាន់​ស្មាន​ថា​ មាន​ពលករ​ចំណាក​ស្រុក​ខ្មែរ​ប្រមាណ​៣៥០.០០០​នាក់​នៅ​បរទេស។​ អង្គការ​ពលកម្មពិភពលោក​ បាន​ប៉ាន់ស្មាន​ថា យុវជន​កម្ពុជា​រវាង​ពី​២៥០.០០០​នាក់​ទៅ​៣០០.០០០​នាក់​ចូល​ទៅ​ក្នុង​ទី​ផ្សារ​ការងារ​ ជា​រៀងរាល់​ឆ្នាំ។​ បើ​មាន​ការងារ​តិចតួច​នៅ​ក្នុង​ប្រទេស​ យុវជន​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

លោក​ ស សុពុទ្ធត្រា​ តំណាង​យុវជន​គណបក្សប្រជាជនកម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​វេទិការ​ដេញដោល​មតិ​យុវជន​ពហុបក្ស​ថា លំហូរ​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​នេះ​ គឺ​ជា​រឿង​ល្អ​សម្រាប់​រក​ប្រាក់​ចំណូល​លើក​កម្ពស់​ជីវភាព​គ្រួសារ​នៅ​ក្នុង​ឧស្សាហកម្ម​ការងារ​អន្តរប្រទេស​។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ការ​ធ្វើ​លំហូរ​ពលករ​ចេញ​ទៅ​ក្រៅប្រទេស​មិនមែន​សុទ្ធ​តែអវិជ្ជមាន​ សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ។​ កត្តាវិជ្ជមាន​គឺ​ផ្តល់​នូវ​កម្រៃ។​ អ្នក​ចេញ​ខាង​ក្រៅ​ពិត​ប្រាកដ​តាម​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ពិត​ប្រាកដ​ គឺ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ណាស់​ ដើម្បី​ជួយ​ជីវភាព​គ្រួសារ។​ ប៉ុន្តែ​អ្វី​ដែល​ជា​អវិជ្ជមាន​ ដោយសារ​ពួក​គាត់​ចាញ់កល​របស់​ក្រុមហ៊ុន​ ឬ​មេ​ខ្យល់​មួយ​ចំនួន​ដែល​បាន​បញ្ចុះ​បញ្ចូល​ពួកគាត់​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់»។

សេចក្តី​ថ្លែងការណ៍​ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ បាន​បង្ហាញ​ថា​គិត​មក​ដល់​ឆ្នាំ​២០១០​ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​បរទេស​ មាន​ចំនួន​១២៦.៣០៤​នាក់​ដោយ​បាន​ទទួល​ចំណូល​ពី​ប្រាក់ឈ្នួល​សរុប​ជា​មធ្យម​ចំនួន​៣៦០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ជា​មធ្យម​ពលករ​ម្នាក់​ៗ​បញ្ជូន​ប្រាក់​ចំណូល​របស់​ខ្លួន​តែ​៥០​ភាគរយ​នៃ​ប្រាក់ឈ្នួល​មក​គ្រួសារ​នៅ​ក្នុង​ប្រទេស​វិញ។ ការគិត​ចំណូល​នេះ​ នៅ​មិន​ទាន់​បានគិត​ពលករ​ដែល​ទើប​បញ្ជូន​ថ្មី​នៅ​ឆមាស​ទី១ ឆ្នាំ​២០១១​ ចំនួន​១០.៦៥៤​នាក់​នេះ​ទេ។​ រហូត​មក​ដល់​ពេល​នេះ​ ពលករ​ដែល​បាន​ត្រឡប់​មក​ប្រទេស​វិញ​ មាន​ចំនួន​៤០.៤៤៤​នាក់​ ដោយ​បាន​នាំ​មក​នូវ​បទពិសោធន៍​ បច្ចេកទេស​ ជំនាញ​ និង​ភាសា​ ដែល​ជា​តម្រូវ​ការ​សម្រាប់​អ្នក​វិនិយោគទុន​បរទេស​នៅ​កម្ពុជា៕

XS
SM
MD
LG