ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​សហគ្រិន​ពិភពលោកប្រមូល​ផ្តុំ​សហគ្រិន​ឈាន​មុខ

នាង Abbigail Muleya មេដឹកនាំ​គំនិត​វ័យក្មេង​​ខាង​គំនិត​ច្នៃ​ប្រឌិតថ្មី​ (ថតដោយ Marvellous Mhlanga Nyahuye)
នាង Abbigail Muleya មេដឹកនាំ​គំនិត​វ័យក្មេង​​ខាង​គំនិត​ច្នៃ​ប្រឌិតថ្មី​ (ថតដោយ Marvellous Mhlanga Nyahuye)

ចាប់ពី​ថ្ងៃ​ទី១៩​រហូត​ដល់​ថ្ងៃ​ទី២១​ ខែ​វិច្ឆកា​ខាង​មុខ​នេះ ​កិច្ច​ប្រជុំ​សហគ្រិន​ពិភព​លោក​ (Global Entrepreneurship Summit)​ លើក​ទី៥​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រដ្ឋ​ធានី Marrakech ​នៅ​ព្រះរាជា​ណាចក្រ​ Morocco។ ​គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី​ប្រមូល​ផ្តុំ​សហគ្រិន​ឈាន​មុខ​ដើម្បី​ផ្លាស់​ប្តូរ​គំនិត​ច្នៃ​ប្រឌិត ​ជំនាញ ​និង​ធនធាន​ផ្សេងៗ​ ដើម្បី​កសាង​សហគ្រាស​ដ៏​លូត​លាស់ ​និង​រឹង​មាំ។​

មាន​សហគ្រិន​ប្រមាណ​៣ពាន់​នាក់ ​រួម​ជាមួយ​នឹង​មេដឹក​នាំ​ក្រុម​ហ៊ុន ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ​មេ​ដឹកនាំ​ប្រទេស ​និង​សហគ្រិន​វ័យ​ក្មេង​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សហគ្រិន​ពិភព​លោក​ Global Entrepreneurship Summit​ (GES)​លើក​ទី៥ ​នៅ​ព្រះរាជា​ណាចក្រ ​Morocco​ ចាប់​ពី​ថ្ងៃ​ទី១៩​រហូត​ដល់​ថ្ងៃ​ទី២១​ខែវិច្ឆកា​ខាង​មុខ​នេះ។ ​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក​ជុំវិញ​ពិភព​លោក។​

កិច្ច​ប្រជុំ​សហគ្រិន​ពិភព​លោក(GES)នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Barack Obama ​នៅ​ឆ្នាំ​២០០៩ ​«ដើម្បី​ផ្តល់​អំណាច​ដល់​សហគ្រិន​ដែល​មាន​ជំនាញ ​និង​ធនធាន​សំខាន់​ដើម្បី​ប្រកួត​ប្រជែង ​និង​រីក​លូត​លាស់​សម្រាប់​សតវត្ស​ទី២១»​ និង​ដើម្បី​គាំទ្រ​សហគ្រិន​ក្នុង​ការ​បង្កើត​សក្តា​នុពល​សេដ្ឋកិច្ច​ដល់​ប្រទេស​ជុំវិញ​ពិភពលោក ​និង​ក្នុង​ការ​ទប់​ស្កាត់​ភាព​ក្រីក្រ។ ​កិច្ច​ប្រជុំ​លើក​ទី៥​នេះ​នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ​«ការ​ទាញ​យក​ប្រយោជន៍​ពី​អំណាច​នៃ​បច្ចេក​វិទ្យា​សម្រាប់​ការ​ច្នៃ​ប្រឌិត​ថ្មី ​និង​ភាព​ជា​សហគ្រិន»។​

កិច្ច​ប្រជុំ​នេះ​នឹង​ប្រារព្ធ​ឡើង​ចំនួន​៣​ថ្ងៃ។ ​ថ្ងៃទី១​នឹង​ផ្តោត​លើ​ការ​បង្កើត​សហគមន៍​ដោយ​មាន​ជា​វេទិកា​ពិភាក្សា​ឈ្មោះ «Innovation Village»​ ប្រែ​ថា​ «ភូមិ​ច្នៃ​ប្រឌិត​ថ្មី»។​ វេទិកា​នេះ​នឹង​អនុញ្ញាត​ឲ្យ​សហគ្រិន ​និង​អ្នក​ច្នៃ​ប្រឌិត​ពី​ទ្វីប​អាហ្វ្រិក ​និង​ជុំវិញ​ពិភព​លោក​ពិភាក្សា​ពី​គម្រោង​របស់​ខ្លួន​ជុំវិញ​ប្រធាន​បទ​ផ្សេងៗ​ រួមមាន​ព័ត៌មាន ​ទំនាក់​ទំនង​ និង​បច្ចេក​វិទ្យា ​ការ​គ្រប់គ្រង​ធនធាន​ទឹក ​និង​ជម្រើស​ថាមពល។ ​ក្នុង​ថ្ងៃ​នោះ​ដែរ​ ក៏​មាន​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​សម្រាប់​ «ទិវា​សហគ្រិន​របស់​ស្ត្រី» ​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ជំនួញ ​និង​បង្កើត​សហគ្រាស​សម្រាប់​សហគមន៍​របស់​ខ្លួន។​

ថ្ងៃ​ទី២​នឹង​ផ្តោត​លើ​ការ​បំផុស​គំនិត​ច្នៃ​ប្រឌិត​សម្រាប់​អនាគត ​ដោយ​មាន​ជា​វេទិកា​ធ្វើ​បទ​បង្ហាញ​ដោយ​មេដឹកនាំ​សហគ្រិន​ជុំវិញ​ពិភព​លោក​អំពី​គំនិត​ច្នៃ​ប្រឌិត ​បច្ចេក​វិទ្យា​ និង​ភាព​ជា​សហគ្រិន ​ដើម្បី​បង្កើត​អាជីវកម្ម​ដែល​ទទួល​បាន​ជោគ​ជ័យ​ និង​បង្កើត​ការងារ​ដល់​សហគមន៍​ក្នុង​តំបន់។ ​លើស​ពី​នេះ ​ក៏​មាន​វេទិកា​ពិភាក្សា​រវាង​អ្នក​ជំនាញ​រដ្ឋាភិបាល ​អ្នក​ជំនួញ ​និង​អង្គការ​សង្គម​ស៊ីវិល​អំពី​កត្តា​សំខាន់​នៃ​តួនាទី​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ធនធាន​មនុស្ស ​និង​បច្ចេក​វិទ្យា​ក្នុង​ការ​ធ្វើ​សមាហរ័ណ​កម្ម​សហគ្រិនក្នុង​តំបន់ ​ដើម្បី​អភិវឌ្ឍ​សហគមន៍​ផ្អែក​តាម​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ដើម្បី​បង្កើត​ជា​វប្បធម៌​មួយ​ដែល​សហគ្រិន​ជុំវិញ​ពិភព​លោក​អាច​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស។ ​ក្នុង​នោះ​ក៏​មាន​បទ​បង្ហាញ​ចំនួន​៤​គឺ​ទី១៖​ទេព​កោសល្យ​នៃ​ភាព​ជា​សហ​គ្រិន ​ទី២៖​ទីក្រុង​ឆ្លាត​ ទី៣៖​ទំនាក់​ទំនង​ក្នុង​តំបន់ ​និង​ទី៤៖​ភាព​ជា​សហគ្រិន​ក្នុង​សង្គម។​

ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​សហគ្រិន​ពិភព​លោក​(GES)​លើក​ទី៥​នេះ​នឹង​ផ្តោត​លើ​កត្តា​ប្រឈម​ថ្មីៗ​របស់​សហគ្រិន ​ការ​បង្កើត​មូល​និធិ ​ការ​បញ្ចូល​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ផ្លូវ​ការ​ចូល​ទៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ផ្លូវការ​ ដើម្បី​បង្កើត​សហគ្រាស​ច្នៃ​ប្រឌិត។​ ក្នុង​នោះ​ក៏​មាន​បទ​បង្ហាញ​ចំនួន​៤​ដែរ​គឺ ​ទី១៖​វប្បធម៌ និង​សារ​ព័ត៌មាន ទី២៖ ​ការ​ផលិត ទី៣៖​សន្តិសុខ​ស្បឿង​អាហារ និង​វិស័យ​កសិកម្ម ​និង​ទី៤៖​បញ្ហា​សុខភាព។​

កិច្ច​ប្រជុំ​នេះ​នឹង​ត្រូវ​បញ្ចប់​ទៅ​ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា​ពិសេស​ពី​រដ្ឋលេខា​ធិការ​ទទួល​បន្ទុក​គណៈរដ្ឋ​មន្ត្រី​របស់​សហ​រដ្ឋ​អាមេរិក​ និង​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​គណៈ​រដ្ឋមន្ត្រី​របស់​ព្រះរាជា​ណាចក្រ ​Morocco។ ​កិច្ច​ប្រជុំ​សហ​គ្រិន​ពិភព​លោក​លើក​ទី៥​នេះ​នឹង​ប្រព្រឹត្ត​ឡើង​ដោយ​ការ​មាន​សហការ​រវាង​រដ្ឋាភិបាល​របស់​ព្រះ​រាជា​ណាចក្រ ​Morocco​ និង​សេត​វិមាន ​ក្រសួង​ការ​បរទេស ​និង​ក្រសួង​ពាណិជ្ជកម្ម​របស់​សហ​រដ្ឋ​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG