កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ដោយទទួលបានការឧបត្ថម្ភពីសា្ថនទូតសហរដ្ឋអាមេរិក លោកយឹង យន បានប្រគំតន្រ្តីសម្ពោធអាល់ប៊ុមចម្រៀងថ្មីរបស់លោក។ អាល់ប៊ុមចម្រៀងថ្មីរបស់លោក យឹង យន រួមមានបទចម្រៀងចំនួន១១បទ ហើយសុទ្ធតែបទចម្រៀងដែលលោកបាននិពន្ធ ស្តីទេសភាពរបស់រដ្ឋនានាដែលលោកបានទៅដល់ក្នុងសហរដ្ឋអាមេរិក ខណៈដែលលោកបានទៅទស្សនានៅទីនោះក្នុងកម្មវិធី Onebeat កាលពីឆ្នាំ២០១៣ ។ អាល់ប៊ុមនេះ ត្រូវបានចែកជូនឥតគិតថ្លៃក្នុងខេត្តកំពង់ធំ ដើម្បកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌។