ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
កម្ពុជា
ជុំវិញពិភពលោកក្នុងរយៈពេលមួយឆ្នាំ តាមរយៈរូបភាព
២៣ ធ្នូ ២០១៤
រូបភាព គួរឲ្យចាប់អារម្មណ៍ពីជុំវិញពិភពលោកក្នុងរយៈពេលមួយឆ្នាំ។
២៦
អ្នកលេងព្យាណូជនជាតិអាល្លឺម៉ង់លោក Stefan Aaron លេងព្យាណូពណ៌ទឹកក្រូចនៅលើវេទិកា«បង្ហោះលើអាកាស» នៅទីក្រុង Munich កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤។
២៧
បុរសរងរបួសម្នាក់ដើរ បន្ទាប់ពីមានការរញ្ជួយដីបានកើតឡើងនៅខេត្តយូណាន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤។
២៨
កុមារម្នាក់ឱបកូនឆ្មាដេកនៅក្រោមជម្រកមួយ ក្រោយពីការរញ្ជួយដីនៅខេត្តយូណានប្រទេសចិនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។
២៩
ជនភៀសខ្លួនយ៉ាហ្សីឌី រត់គេចពីអំពើហិង្សារបស់កងកម្លាំងស្មោះត្រង់នឹងក្រុមរដ្ឋអ៊ីស្លាម ឆ្ពោះទៅកាន់ព្រំដែនស៊ីរីនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។
៣០
ទេសចរណ៍ រត់ចេញពីរលកដែលបណ្តាលមកពីរលកជំនោរមួយបានឡើងហួសរបាំងនៅច្រាំងទន្លេ Qiantang ក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។
៣១
ក្រុមអ្នកសម្អាត សម្អាតប៉មនាឡិកា Big Ben នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។
៣២
សត្វស្វាមួយក្បាល ចូលក្បែរម៉ាស៊ីនថតរបស់អ្នកថតរូប នៅសួនសត្វមួយក្នុងទីក្រុងឡុងដ៍ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤។
៣៣
នាង Leng Yuting អាយុ ២៦ ឆ្នាំ បានថតរូបនៅក្រោមទឹកសម្រាប់រូបភាពអាពាហ៍ពិពាហ៍របស់នាងនៅឯស្ទូឌីយោថតរូបមួយនៅទីក្រុងសៀងហៃ ប្រទេសចិននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ មុនពិធីមង្គលការរបស់នាងនៅឆ្នាំក្រោយ។
៣៤
អ្នកស្រុក Kashmiri បានធ្វើដំណើរឆ្លងកាត់ទឹកជំនន់នៅតំបន់ Srinagar ប្រទេសឥណ្ឌា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤។
៣៥
អ្នកចូលរួម ឡើងលើជញ្ជាំងក្នុងព្រឹត្តិការណ៍ឈ្មោះ«Tough Mudder»នៅទីក្រុង Arnsberg ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤។
៣៦
បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ប្រមូលផ្តុំគ្នានៅយប់ទី៣ នៅហុងកុង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។
៣៧
ស្ត្រីម្នាក់ យំសោកបន្ទាប់ពីស្វាមីរបស់នាងត្រូវបានគេសង្ស័យថា បានស្លាប់ដោយសារវីរុសអេបូឡា នៅរដ្ឋធានី Monrovia កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤។
៣៨
សមាជិកនៃក្រុម«Colla Vella Xiquets de Valls» ផ្គុំគ្នាបង្កើតបានជា«វិមាន» នៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤។
៣៩
អ្នកស្រុកម្នាក់នៅស្រុក Karo ប្រើម៉ាស៊ីន បង្ហុយផេះចេញពីចម្ការបន្លែរបស់ខ្លួននៅខាងជើងកោះស៊ូម៉ាត្រា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីការផ្ទុះភ្នំភ្លើងស៊ីណាបុង។
៤០
តារាបង្ហាញម៉ូដ បង្ហាញសម្លៀកបំពាក់របស់អ្នកច្នៃម៉ូដជនជាតិអ៊ុយក្រែនលោក Aleksey Zalevskiy នៅទីក្រុងគាវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤។
៤១
ផ្សែងដ៏ក្រាស់ និងអណ្តាតភ្លើងចេញពីការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅប្រទេសស៊ីរី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤។
៤២
ស្ត្រីម្នាក់ប្រើកែវពង្រីកដើម្បីអានសន្លឹកឆ្នោតរបស់ខ្លួន ពេលបោះឆ្នោតនៅក្នុងភូមិ Gornostaypol ចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងគាវក្នុងអំឡុងពេលបោះឆ្នោតនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។
៤៣
បុរសម្នាក់ដែលមានផ្ទុកវីរុសអេបូឡា ដេកដួលនៅខាងក្រៅផ្ទះក្នុងសហគមន៍Port Loko ដែលស្ថិតនៅជាយក្រុង Freetown ប្រទេសសៀរ៉ាឡេអូន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤។
៤៤
រូបថតដែលផ្តល់ឲ្យដោយទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បង្ហាញពីកម្អែលភ្នំភ្លើងដែលហូរឆ្លងកាត់របងផ្ទះរបស់អ្នកស្រុកនៅកោះហាវ៉ៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤។
៤៥
ទាហានឥណ្ឌា ចូលរួមក្នុងការបង្ហាញ«ការផ្លុំភ្លើង» នៅពេលចាប់ផ្តើមសមយុទ្ធរួមគ្នារវាងកងទ័ពឥណ្ឌា និងចិននៅឯជំរំយោធា Aundh ក្នុងទីក្រុង Pune ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
៤៦
រថយន្តមួយគ្រឿងដែលមានព្រិលយ៉ាងច្រើននៅលើដំបូល បើកតាមផ្លូវ បន្ទាប់ពីមានព្រិលធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Lancaster រដ្ឋញូវយ៉ក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤។
៤៧
អ្នកប្រមាញ់ជនជាតិដើម Aboriginal អូស្ត្រាលីលោក Roy Gaykamangu ជនជាតិ លីក្រពើដែលលោកទើបតែបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។
៤៨
បាតុករម្នាក់ អង្គុយនៅលើផ្លូវក្នុងពេលធ្វើបាតុកម្មនៅទីក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក បន្ទាប់ពីការសម្រេចរបស់គណៈវិនិច្ឆ័យនៅទីក្រុង Ferguson រដ្ឋ Missouri ទាក់ទងនឹងការបាញ់សម្លាប់លោក Michael Brown កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤។
៤៩
សត្វស្វាមួយក្បាល និងគ្រូបង្វឹករបស់វា គឺលោក Qi Defang ក្នុងអំឡុងពេលហ្វឹកហាត់សៀកនៅ Suzhou ខេត្ត Anhui ប្រទេសចិនកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤។
៥០
បុរសម្នាក់ ចាប់ក្មេងស្រីម្នាក់ ខណៈដែលនាងព្យាយាមរត់គេចនៅពេលដែល នាងដឹងថា នាងត្រូវរៀបការ នៅប្រទេសកេនយ៉ា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤។
ព័ត៌មានផ្សេងទៀត
ជុំវិញពិភពលោកក្នុងរយៈពេលមួយឆ្នាំ តាមរយៈរូបភាព
Recommended
សង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់
Back to top
XS
SM
MD
LG