រូបភាព គួរឲ្យចាប់អារម្មណ៍ពីជុំវិញពិភពលោកក្នុងរយៈពេលមួយឆ្នាំ។
ជុំវិញពិភពលោកក្នុងរយៈពេលមួយឆ្នាំ តាមរយៈរូបភាព

1
ប្រភពពីក្រសួងសុខាភិបាលបានប្រាប់ AFP ថា អណ្តាតភ្លើងបានឆាបឆេះចេញពីរថយន្តដែលកំពុងឆេះនៅទីតាំងនៃការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅជាយក្រុង Haret Hreik កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។

2
អ្នកបើកយន្តហោះម្នាក់ ហោះទម្លាក់ឆ័ត្រយោងរបស់លោកនៅលើដីខ្សាច់ក្នុងអំឡុងពេលពិធី Liwa 2014 Moreeb Dune នៅវាលខ្សាច់ Liwa ដែលមានចម្ងាយ ២៥០ គីឡូម៉ែត្រភាគខាងលិចនៃឈូងសមុទ្រអារ៉ាប់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។

3
រូបនេះបានថតដោយលោកវេជ្ជបណ្ឌិត Andrew Peacock (footloosefotography.com) បានផ្តិតយករូបភាពឧទ្ធម្ភាគចក្ររបស់ចិនឈ្មោះ Xue Long ដែលជួយសង្គ្រោះអ្នកដំណើរពីនាវារុស្ស៊ី MV Akademik Shokalskiy ក្រោយពីជាប់នៅក្នុងតំបន់ទឹកកកAntarctica អស់ពេលជាងមួយសប្តាហ៍។

4
ទឹកធ្លាក់នៅ Niagara Fallsរបស់សហរដ្ឋអាមេរិក មើលពីខាងទីក្រុង Ontario នៃប្រទេសកាណាដា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤។

5
ក្មេងៗលេងនៅក្បែរបុរសម្នាក់ដែលស្លៀកពាក់ជាមនុស្សប្រចៀវ (Batman) នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤។

6
កម្មករម្នាក់នៅខាងក្នុងផ្លូវរូងក្រោមដី Cuncas II ដែលភ្ជាប់ប្រឡាយដែលត្រូវបានសាងសង់ដើម្បីបង្វែរលំហូរទឹកចេញពីទន្លេSao Francisco riverសម្រាប់ប្រើប្រាស់នៅក្នុងរដ្ឋចំនួន ៤ ដែលមានគ្រោះរាំងស្ងួត នៅប្រទេសប្រេស៊ីលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។

7
រូបភាពដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារអង្គការសហប្រជាជាតិខាងជួយសង្គ្រោះនិងកិច្ចការងារ ឬ U.N. Relief and Works Agency ហៅកាត់ថា (UNRWA) បង្ហាញពីប្រជាជននៅជំរំប៉ាឡេស្ទីនYarmouk កំពុងប្រជ្រៀតគ្នាដើម្បីទទួលស្បៀងអាហារនៅក្រុងដាម៉ាស ប្រទេសស៊ីរីកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។

8
អាចារ្យម្នាក់និយាយតាមអឃោសនស័ព្ទទៅកាន់ប៉ូលិសបង្ក្រាបកុបកម្ម និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅឯកន្លែងដែលមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ នៅទីក្រុងគាវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤។

9
ហ្វូងសត្វស្លាបដែលផ្លាស់ទី នៅមុនពេលពួកវាឈប់សំចតដើម្បីដេកក្នុងពេលថ្ងៃលិចក្បែរភូមិ Tidhar ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤។

10
បុរសម្នាក់បីកូនក្មេងដែលបានសង្គ្រោះពីក្រោមកម្ទេចកម្ទីដែលក្រុមសកម្មជននិយាយថា គឺជាការរងការវាយប្រហារតាមអាកាសដោយកងកម្លាំងដែលស្មោះត្រង់នឹងប្រធានាធិបតីស៊ីរីលោក Bashar al-Assad នៅ Masaken Hanano ក្នុងទីក្រុង Aleppo កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។

11
ឆ្កែមួយក្បាលឈ្មោះ Coton de Tulear ត្រូវបានខ្យល់បោកបក់យ៉ាងខ្លាំងនៅលើឆ្នេរខ្សាច់ក្នុងតំបន់ Lyme Regis ភាគខាងត្បូងប្រទេសអង់គ្លេសកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។

12
ជនជាតិកូរ៉េខាងត្បូងកាន់ដៃសាច់ញាតិជនជាតិកូរ៉េខាងជើងរបស់ពួកគេដែលនៅលើរថយន្តក្រុង បន្ទាប់ពីការជួបជុំគ្នា នៅ Diamond Mountain នៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។

13
ក្រុមតារាហូលីវូដល្បីៗដែលមានដូចជា លោក Jared Leto នាង Jennifer Lawrence អ្នកស្រី Meryl Streep អ្នកស្រី Ellen DeGeneres លោក Bradley Cooper លោក Peter Nyong'o Jr. លោក Channing Tatum អ្នកស្រី Julia Roberts លោក Kevin Spacey លោក Brad Pitt នាង Lupita Nyong'o និងអ្នកស្រី Angelina Jolie ថតរូបសែលហ្វីជុំគ្នាក្នុងអំឡុងពិធីប្រគល់ពានរង្វាន់អូស្ការទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤។

14
តារាបង្ហាញម៉ូដ បង្ហាញសម្លៀកបំពាក់របស់អ្នករចនាម៉ូដ Iris van Herpen ដែលជាផ្នែកមួយនៃការបង្ហាញម៉ូដ ក្នុងអំឡុងសប្តាហ៍បង្ហាញម៉ូដនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។

15
រថយន្តរបស់លោក Kamui Kobayashi ដែលជាជនជាតិជប៉ុន បានក្រឡាប់លើផ្លូវនៅពេលចាប់ផ្តើមប្រណាំងរថយន្ត Formula One Australian Grand Prix នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤។

16
ដូនជីឈរនៅទីលាន St. Peter ក្បែរវិមានវ៉ាទីកង់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤។

17
ភ្ញៀវទេសចរចូលរួមក្នុងពិធីបុណ្យ Holi ដែលមានបាចម្សៅពណ៌ពិសេសទៅក្នុងអាកាសក្នុងទីក្រុងបាសេឡូណានៃប្រទេសអេស្ប៉ាញនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤។

18
ទិដ្ឋភាពទូទៅក្នុងពេលមានអគ្គីភ័យមួយនៅក្រុង Valparaiso នៃប្រទេសឈីលី កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤។ អគ្គិភ័យបានឆេះផ្ទះជាង១០០ខ្នង។

19
លោក Michael Phelps ហាត់សមត្រៀមខ្លួនមុនពេលការប្រកួតហែលទឹកចម្ងាយ៥០ ម៉ែត្រនៅក្នុងការប្រកួតហែលទឹកនៅពហុកីឡដ្ឋាន Arena Grand Prix ក្នុងទីក្រុង Mesa រដ្ឋអារីហ្សូណា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។

20
ទារកដែលបីដោយកីឡាករបោកចំបាប់ Sumo យំនៅក្បែរអាជ្ញាកណ្តាល (កណ្តាល) ក្នុងអំឡុងពេលការប្រកួត «ទារកSumoយំ» នៅទីក្រុងតូក្យូ ប្រទេសជប៉ុនថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣។

21
ផ្សែងហុយចេញពីផ្ទះមួយដែលត្រូវបានឆេះនៅរដ្ឋតិចសាស សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។

22
បុរសម្នាក់ត្រូវបានសន្តិសុខចាប់ខ្លួនដោយលោកព្យាយាមរំកិលខ្លួនចូលក្រោមរ៉ូបរបស់តារាសម្តែងអាមេរិក នាង Ferrera (ទីបីរាប់ពីស្តាំ) នៅទីក្រុង Cannes ប្រទេសបារាំងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។

23
ស្ត្រីកូសូវ៉ូដើមកំណើតបូស្នៀ គឺអ្នកស្រី Arleta Sahiti ត្រូវបានលាបមុខដោយស្ត្រីម្នាក់អំឡុងពេលនៃការបង្ហាញពិធីរៀបអាពាហ៍ពិពាហ៍បែបប្រពៃណីរបស់ស្ត្រីបូស្នៀមកពីតំបន់ Zhupa នៅសារមន្ទីរ Ethnological នៅក្រុង Pristina ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។

24
បុរសម្នាក់ជះភក់ដាក់បុរសម្នាក់ទៀត ក្នុងពិធីបុណ្យភក់ Boryeongលើកទី១៧ នៅឯឆ្នេរ Daecheon ក្នុងក្រុង Boryeong ចម្ងាយ១៥០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤។

25
បុរសជនជាតិប៉ាឡេស្ទីនម្នាក់ ជួយជម្លៀសបុរសម្នាក់ដែលរងរបួស ដែលប៉ូលិសបាននិយាយថា គឺជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅខាងត្បូងតំបន់ Gaza Strip នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤។