មេដឹកនាំពិភពលោកនិងនាយកក្រុមហ៊ុនជួបជុំគ្នានៅទីក្រុង San Francisco
កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ APEC Summit ចាប់ផ្តើមនៅសប្តាហ៍នេះ នៅទីក្រុង SanFrancisco ដោយផ្តោតលើប្រធានបទ «ការបង្កើតអនាគតដែលមាំធន់និងមាននិរន្តរភាពសម្រាប់គ្រប់គ្រា»។ ខណៈដែលថ្នាក់ដឹកនាំ រដ្ឋមន្ត្រី និងមន្ត្រី នឹងជួបប្រជុំលើគោលនយោបាយនានា ដូចជាការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ចឌីជីថល ថាមពលស្អាតនិងការប្រែប្រួលអាកាសធាតុ សុខភាព សមភាពយេនឌ័រនិងសមភាព ព្រមទាំងការប្រឆាំងអំពើពុករលួយ និងសន្តិសុខស្បៀង ក៏មានការតវ៉ានិងការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងនៅក្នុងទីក្រុងផងដែរ។ លោក Chris Casquejo នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖