ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​នឹង​បង្កើត​សន្ធិសញ្ញា​មួយ​ដើម្បី​ឆ្លើយ​តប​​ជំងឺ​រាតត្បាត​ជា​សាកល


រូបឯកសារ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃ​មហាសន្និបាត​អង្គការ​នេះ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃ​មហាសន្និបាត​អង្គការ​នេះ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

រដ្ឋ​សមាជិករបស់​អង្គការ​សុខភាព​ពិភព​លោក​ WHO បាន​យល់​ព្រមទៅ​លើផែនការ​មួយ​ ក្នុង​ការបង្កើត​សន្ធិសញ្ញាមួយ​ដើម្បី​ឆ្លើយ​តបការ​រាតត្បាតជំងឺ​ឆ្លងជា​សាកល​។​

ប្រទេសសមាជិក​អង្គការ​ WHO ដែល​បាន​ចូល​រួមក្នុង​មហា​សន្និបាត​សុខភាព​ពិភព​លោក​ ក្នុង​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ បាន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ លើ​សេចក្តី​សម្រេច​មួយ​ ដើម្បី​រៀប​ចំ​មហា​សន្និបាត​ពិសេស​មួយ​របស់អង្គការ WHO​ ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ក្នុង​បំណង​សម្រេច​ឲ្យ​បាននូវ​សន្ធិសញ្ញា​ឬ​អនុសញ្ញា​មួយ​ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​នានា​ ដើម្បី​ត្រៀម​ខ្លួន​ក៏​ដូច​ជា​ការ​ឆ្លើយតបទៅនឹង​ជំងឺ​រាតត្បាត​ផ្សេងៗ​ក្នុង​ពេល​អនាគត​ ដែល​នឹង​អាច​កើត​មាន​ប្រហាក់​ប្រហែល​នឹង​ជំងឺ​កូវីដ​១៩​នេះ​ដែរ។ ​

អគ្គនាយក​អង្គការ WHO ​លោក Tedros Adhanom Ghebreyesus ​បាន​ប្រាប់​កិច្ច​ប្រជុំថា៖​ «ពេល​វេលា​បាន​មក​ដល់​ហើយ» សម្រាប់​ដាក់​ចេញ​នូវ​សន្ធិសញ្ញា​មួយ​ ដោយ​លោក​លើក​ឡើង​ថា​ ​វា​នឹងជួយ​ពង្រឹងដល់​ទី​ភ្នាក់​ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជាជាតិ​និង​សន្តិសុខ​សុខភាព​ជាសាកល។ លោក​ថា សន្ធិសញ្ញា​នេះ​ នឹងដោះ​ស្រាយ​នូវបញ្ហា​«កង្វះ​ខាតការចែក​ចាយ​ទិន្នន័យ​ ព័ត៌មាន​ បច្ចេកវិទ្យា​ និង​ប្រភព​ធនធាន​ផ្សេងៗ» ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដ៏​យឺត​យ៉ាវ​ទៅ​លើជំងឺ​រាតត្បាតកូវីដ​១៩៕

XS
SM
MD
LG