ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ លោកស្រី កែវ មុំ សិក្សាពីភាពបរាជ័យនិងចំណុចខ្វះខាតដើម្បីអភិវឌ្ឍខ្លួននិងអាជីវកម្មរហូតជោគជ័យ
ការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ការស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហ៊ានទទួលស្គាល់ការពិត បានជួយជំរុញឱ្យលោកស្រី កែវ មុំ ទម្លុះឧបសគ្គជាច្រើន ដែលលោកស្រីបានជួបប្រទះលើវិថីមុខជំនួញ។ ការជឿជាក់លើខ្លួនឯង គួបផ្សំជាមួយការប្រឹងប្រែងឱ្យអស់ពីលទ្ធភាពបានធ្វើឱ្យលោកស្រី ក្លាយជាសហគ្រិនស្ត្រីម្នាក់ដែលលេចធ្លោ បើទោះបីជាលោកស្រីឆ្លងកាត់ការបរាជ័យជាច្រើនយ៉ាងណាក្តី។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន នៃវីអូអេ លោកស្រីបានថ្លែងថា សូមឱ្យស្រ្តីកម្ពុជារកចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯង ហើយទាញយកឱកាសនានាដើម្បីបង្ហាញសមត្ថភាពដែលមាន ដើម្បីទទួលបានឱកាសការងារឬក៏ប្រកបរបរនិងមុខជំនួញណាមួយដែលខ្លួនពេញចិត្ត៕