ខណៈភ្លើងឆេះព្រៃនៅភាគលិចសហរដ្ឋអាមេរិកកំពុងបន្ដកើតឡើង ក្រុមមន្ត្រីមូលដ្ឋានកំពុងតែអំពាវនាវឲ្យលោកប្រធានាធិបតី Donald Trump និងបណ្ដាមេដឹកនាំដទៃទៀតដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលពួកគេនិយាយថា បានបង្កឲ្យមានភ្លើងឆេះព្រៃខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំនេះ។ លោក Trump គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ក្រុង Sacramento រដ្ឋ California នៅថ្ងៃច័ន្ទនេះដើម្បីជួបជាមួយនឹងក្រុមមន្ត្រីនៅក្នុងរដ្ឋនេះ និងស្ដាប់សេចក្ដីរាយការណ៍ពិស្ដារអំពីភ្លើងឆេះព្រៃនេះពីពួកគេ។ អ្នកស្រី Michelle Quinn នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕
បណ្តាញព័ត៌មានSky News បានសេសេរសារលើទំព័រTweeter របស់ខ្លួនថា បើយោងតាមអគ្គនាយកដ្ឋានពន្លត់អគ្គីភ័យនៃរដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ អគ្គិភ័យបានបំផ្លាញអគារ និងដំណាំនៅលើដីទំហំប្រមាណជា ២២០.០២៥ ហិចតាហើយ។
ពលរដ្ឋអាមេរិកាំងក្នុងទីក្រុងមួយចំនួនដូចជាក្រុង Medford រដ្ឋ Oregon ក្រុង Oroville រដ្ឋ California និងតំបន់មួយចំនួនដូចជា Graham និង Malden នៅរដ្ឋ Washington កំពុងរងផលប៉ះពាល់ដោយសារហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនកន្លែង។ កម្លាំងខ្យល់បក់ខ្លាំងបង្កផលលំបាកដល់ក្រុមអ្នកពន្លត់អគ្គីភ័យប្រចាំរដ្ឋ ដើម្បីពន្លត់ភ្លើងឆេះព្រៃដែលឆាបឆេះរាលដាលនៅតាមតំបន់ទាំងនេះ។ អាជ្ញាធរនៅតំបន់ខ្លះក្នុងរដ្ឋ Oregon បានណែនាំឲ្យពលរដ្ឋនៅតំបន់ដែលប្រឈមនឹងហានិភ័យខ្ពស់នៃហេតុការណ៍ភ្លើងឆេះព្រៃ ចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយធ្វើដំណើរទៅកាន់កន្លែងសុវត្ថិភាពនានាដែលអាជ្ញាធរបានរៀបចំ។ ហេតុការណ៍ភ្លើងឆេះព្រៃលក្ខណៈទ្រង់ទ្រាយធំបែបនេះ កម្រកើតមានឡើងនៅរដ្ឋ Oregon និងរដ្ឋ Washington ដោយសារតែអាកាសធាតុបែបត្រជាក់ហើយសើមប្រចាំរដ្ឋទាំងពីរនេះ៕
ការប្រែប្រួលអាកាសធាតុក្លាយជាប្រធានបទមួយនៅក្នុងយុទ្ធនាការបោះឆ្នោតនៅស.រ.អា