ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក៖ ទូរស័ព្ទ​ដៃ​អាច​បង្ក​ជំងឺ​មហារីក​ខួរ​ក្បាល


អ្នកដំណើរ​តាម​យន្ត​ហោះ​ប្រើ​ទូរស័ព្ទ​ដៃ។
អ្នកដំណើរ​តាម​យន្ត​ហោះ​ប្រើ​ទូរស័ព្ទ​ដៃ។

អង្គការ​សុខភាព​ពិភពលោក​ និង​ក្រុម​ជំនួយ​ការ​អង្កេត​របស់​ខ្លួន​ ភ្នាក់ងារ​អន្តរជាតិ​សម្រាប់​សិក្សា​អំពី​ជំងឺ​មហារីក​ ឬ IARC​ បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​ឧសភា​ ឆ្នាំ​២០១១​ នេះថា ការ​សិក្សា​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ទស្សវត្សរ៍​មក​នេះ​ បង្ហាញថា​ មាន​ទំនាក់ទំនង​រវាង​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ​ និង​គ្រោះថ្នាក់​ដល់​ខួរក្បាល។ លោក​ វេជ្ជបណ្ឌិត​ ដ្យូណាហាន​ សាម៉េត​ (Jonahan Samet)​ ជា​ប្រធាន​ក្រុម​ការងារ​ IARC​ ដែល​មាន​សមាជិក​ជា​អ្នក​វិទ្យាសាស្រ្ត​អន្តរជាតិ​ចំនួន​៣១​រូប​ មក​ពី​១៤ប្រទេស​ផ្សេង​គ្នា​ បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ​នៅ​ក្នុង​ការ​បូក​សរុប​កិច្ច​ប្រជុំ​ក្រុម​ការងារ​អស់​រយៈ​មួយ​សប្តាហ៍​នៅ​ទីក្រុង​លីយ៉ុង​ (Lyon)​ ប្រទេស​បារាំង។​ លោក​មាន​ប្រសាសន៍​ថា៖

«ក្រុម​ការងារ​នេះ​ ចាត់​ទុក​កន្លែង​វិទ្យុ​ និង​អេឡិកត្រូ​ម៉ាញេទិក​ ថា​ អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ដល់​មនុស្ស។​ ផ្នែក​នេះ​គឺ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ដែល​ត្រូវ​បាន​ប្រើ​ដោយ​ភ្នាក់ងារ​អន្តរជាតិ​សិក្សា​អំពី​ជំងឺ​មហារីក»។

ក្រុម​ការងារ​ផ្តល់​យោបល់​ថា​ ដោយសារ​មាន​មនុស្ស​៥.០០០.០០០.០០០​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រើ​ទូរស័ព្ទ​ដៃ​ ការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រធានបទ​នេះ​គឺ​មាន​ភាព​ចាំបាច់​ណាស់។​ របាយការណ៍​នេះ​បង្ហាញ​ពី​គ្រោះថ្នាក់​ជា​ខ្លាំង​ចំពោះអ្នក​ដែល​ប្រើ​ទូរសព្ទ​ច្រើន​ និង​អ្នក​ដែល​ប៉ះពាល់​នឹង​ប្រភព​វិទ្យុសកម្ម​ផ្សេងៗ។​ លោក​វេជ្ជបណ្ឌិត​បន្ត​ថា៖

«យើង​ក៏​ពិចារណា​យ៉ាង​ប្រុងប្រយត្ន័​ផង​ដែរ​ពី​ប្រភព​ផ្សេងៗ​ ដែល​មនុស្ស​ជា​ច្រើន​ប្រឈម​នឹង​កន្លែង​ហ្រ្វេកង់​វិទ្យុ​ និង​អេឡិក​ត្រូម៉ាញេទិក​ ប្រភព​ដើម​នៃ​កន្លែង​ទាំង​នេះ​ពី​ព្រោះ​តែ​វា​កើត​មក​ពី​ឧបករណ៍​ជា​ច្រើន​ដូចជា​ ទូរសព្ទ​គ្មាន​ខ្សែ​ ហើយ​យើង​ពិនិត្យ​មើល​យ៉ាង​ហ្មត់ចត់​ទៅ​លើ​បាតុភូត​រូបវិទ្យា​ដែល​តាម​រយៈ​បាតុភូត​នេះ ការ​ប៉ះផ្ទាល់​ទៅ​នឹង​កន្លែង​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ប្រព័ន្ធ​ជីវសាស្រ្ត​នានា​ និង​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ផ្សេងៗ»។

ក្រុម​ការងារ​ IARC​ បាន​ជួប​ប្រជុំ​នៅ​ប្រទេស​បារាំង​ក្នុង​រយៈ​ពេល​ប្រាំបី​ថ្ងៃ កន្លង​មក​នេះ​ដែល​បាន​ត្រួត​ពិនិត្យ​មើល​រាល់​ការ​សិក្សា​ស្រាវជ្រាវ​មុនៗ​ស្តីពី​ផល​ប៉ះពាល់​របស់​វិទ្យុសកម្ម​ និង​អេឡិកត្រូ​ម៉ាញេទិក​មក​លើ​មនុស្ស​ និង​សត្វ​ ក្នុង​ពេល​មួយ​ទស្សវត្សរ៍​កន្លង​មក​នេះ។

ប្រែ​សម្រួល​ដោយ ហ៊ុយ សម្ផស្ស

XS
SM
MD
LG