បទសម្ភាសន៍ VOA៖ សេតវិមានចង់ឱ្យដំណើរការសម្រាប់រដ្ឋាភិបាលថ្មីដឹកនាំដោយជនជាតិស៊ីរីបន្ទាប់ពីការបណ្តេញលោក Assad ចេញពីតំណែង
រដ្ឋបាលលោក Biden និយាយថា ខ្លួនបានទាក់ទងជាមួយក្រុមឧទ្ទាមទាំងអស់នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការទម្លាក់លោកប្រធានាធិបតី Bashar al-Assad ចេញពីតំណែង ហើយចង់ឱ្យដំណើរការបង្កើតរដ្ឋាភិបាលថ្មីដឹកនាំដោយប្រជាជនស៊ីរី។ ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិនៅសេតវិមានលោក John Kirby បាននិយាយជាមួយអ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេផ្សាយជាភាសាតួកគីប្រចាំនៅសេតវិមាន អ្នកស្រី Begum Donmez Ersoz ថា ទីក្រុងវ៉ាស៊ីនតោនចង់ធ្វើឱ្យប្រាកដថា រដ្ឋាភិបាលណាក៏ដោយដែលត្រូវបានបង្កើតឡើងពីដំណើរការនេះ គឺត្រូវបំពេញទៅតាមសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរី។ លោក Kirby និយាយថា វាឆាប់ពេកក្នុងការប្រាប់ថា តើក្រុម Hayat Tahrir al-Sham (HTS) ដែលជាសាខានៃក្រុមអាល់កៃដាកាន់សាសនាអ៊ិស្លាមនិកាយ Sunniដែលសហរដ្ឋអាមេរិកបានកំណត់ថា ជាក្រុមភេរវកម្ម ហើយមេដឹកនាំរបស់ខ្លួនគឺ Mohammed al-Golani ដែលមានប្រវត្តិជាសមាជិកក្រុមជីហាដនោះ បានឆ្លងកាត់ការផ្លាស់ប្តូរមនោគមវិជ្ជាដែរឬទេ។ បទសម្ភាសន៍ខាងក្រោមនេះ ត្រូវបានកែសម្រួលឱ្យមានលក្ខណៈសង្ខេប និងភាពច្បាស់លាស់។ អ្នកស្រី លី ម៉ូរីវ៉ាន់ និងលោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖