អ្វីដែលត្រូវដឹងអំពីការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីអាមេរិកលើកដំបូងនៅឆ្នាំ ២០២៤
ប្រធានាធិបតី លោក Joe Biden និងអតីតប្រធានាធិបតី លោក Donald Trump បានយល់ព្រមលើការជជែកដេញដោលចំនួនពីរដែលឈានទៅដល់ការបោះឆ្នោតជាតិនៅខែវិច្ឆិកា។ វាអាចជាពេលវេលាដ៏សំខាន់មួយសម្រាប់បេក្ខជនទាំងពីរ ដោយសារការស្ទង់មតិថ្នាក់ជាតិបង្ហាញថា ពួកគេទទួលបានការគាំទ្រស្ទើរតែស្នើគ្នា ក្នុងឆ្នាំដែលអ្នកបោះឆ្នោតជាច្រើនបាននិយាយថា ពួកគេមិនទាន់សម្រេចចិត្ត ឬមិនពេញចិត្តនឹងជម្រើសរបស់ពួកគេ។ សម្រាប់ការជជែកដេញដោលលើកទីមួយ បេក្ខជននឹងជួបប្រជុំគ្នានៅទីក្រុង Atlanta រដ្ឋ Georgia ក្រោមគោលការណ៍ណែនាំដ៏តឹងរ៉ឹងជាងការជជែកដេញដោលឆ្នាំ២០២០ របស់ពួកគេ ដើម្បីជៀសវាងការរំខាន ពេលនិយាយ និងរក្សាឲ្យការពិភាក្សាមានភាពគួសម។