លោក George H.W. Bush បានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៩៤ ឆ្នាំ។ គេនឹងរៀបចំពិធីបុណ្យសពផ្លូវរដ្ឋមួយជូនលោកប្រធានាធិបតីទី ៤១ របស់សហរដ្ឋអាមេរិករូបនេះ ដែលបានកាន់តំណែងមួយអាណត្តិនៅក្នុងសេតវិមានពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ ពិធីបុណ្យសពផ្លូវរដ្ឋនេះនឹងប្រព្រឹត្តទៅនៅឯព្រះវិហារជាតិ Cathedral ក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃ ពុធ ទី ០៥ ខែ ធ្នូ។ ពិធីបញ្ចុះសពរបស់លោក នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី ០៦ ខែ ធ្នូ នៅឯបណ្ណាល័យប្រធានាធិបតីរបស់លោកក្នុងរដ្ឋតិចសាស៕
កម្រងរូបភាពVOA៖ រដ្ឋធានីវ៉ាស៊ីនតោន គោរពវិញ្ញាណក្ខន្ធរបស់លោកអតីតប្រធានាធិបតី George H.W. Bush

១
ក្តារមឈូសដាក់សពរបស់លោកប្រធានាធិបតី George H.W. Bush មកដល់អាគារសភា Capitol ក្នុងអំឡុងពេលពិធីបុណ្យសពផ្លូវរដ្ឋ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

២
ទាហានកិត្តិយសលើកក្តារមឈូសអតីតប្រធានាធិបតី George H.W. Bush ទៅតម្កល់នៅក្រោមដំបូលក្រឡូមនៃអាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

៣
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George W. Bush និងលោកស្រី Laura Bush (ឆ្វេង) និងសមាជិកគ្រួសារ មើលទង់ជាតិដែលគ្របដណ្តប់លើក្តារមឈូសអតីតប្រធានាធិបតី George H.W. Bush ដែលទាហានកិត្តិយសលើកទៅតម្កល់នៅក្រោមដំបូលក្រឡូមនៃអាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

៤
ក្តារមឈូសអតីតប្រធានាធិបតី George Herbert Walker Bush ត្រូវបានលើកឡើងតាមជណ្តើរដើម្បីទៅតម្កល់នៅក្រោមដំបូលក្រឡូមនៃអាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

៥
ក្តារមឈូសដាក់សពរបស់លោកប្រធានាធិបតី George H.W. Bush មកដល់អាគារសភា Capitol ក្នុងអំឡុងពេលពិធីបុណ្យផ្លូវរដ្ឋ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

៦
រាប់ពីឆ្វេង អតីតអនុប្រធានាធិបតីលោក Dan Quayle អតីតរដ្ឋមន្រ្តីការបរទេសលោក James Baker III អតីតអនុប្រធានាធិបតីលោក Dick Cheney និងអតីតរដ្ឋមន្រ្តីការបរទេសលោក Colin Powell ទៅដល់អាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអតីតប្រធានាធិបតី George H.W. Bush នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

៧
ក្តារមឈូសអតីតប្រធានាធិបតី George H.W. Bush ដែលគ្របដណ្តប់ដោយទង់ជាតិអាមេរិកត្រូវបានទាហានកិត្តិយសលើកទៅតម្កល់នៅក្រោមដំបូលក្រឡូមនៃអាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

៨
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ជាមួយនឹងភរិយារបស់លោក គឺលោកស្រី Melania Trump គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតី George H.W. Bush ដែលដាក់តម្កល់នៅក្រោមដំបូលក្រឡូមនៃអាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

៩
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence (កណ្តាល) និងភរិយារបស់លោក គឺលោកស្រី Karen Pence (ឆ្វេង) គោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតី George H.W. Bush នៅអាគារសភា Capitol ក្នុងអំឡុងពេលពិធីបុណ្យផ្លូវរដ្ឋក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

១០
ក្តារមឈូសអតីតប្រធានាធិបតី George H.W. Bush ដែលគ្របដណ្តប់ដោយទង់ជាតិអាមេរិកត្រូវបានទាហានកិត្តិយសលើកទៅតម្កល់នៅក្រោមដំបូលក្រឡូមនៃអាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

១១
មេដឹកនាំសំឡេងភាគតិចនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ដែលជាតំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ា និងលោកស្រី Nancy Pelosi តំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់អតីតប្រធានាធិបតី អាមេរិក លោក George H.W. Bush នៅក្រោមដំបូលក្រឡូមនៃអាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

១២
លោក Ameer Hassan មកពីទីក្រុងញូយ៉ក ចូលសម្តែងមរណៈទុក្ខ និងចុះហត្ថលេខាក្នុងសៀវភៅ ដែលគេដាក់នៅក្រោមគំនូររបស់លោកអតីតប្រធានាធិបតី George H.W. Bush ដែលដាក់តាំងនៅសារៈមន្ទីរវិចិត្រសាលគំនូរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

១៣
រថយន្តដឹកសពរបស់អតីតប្រធានាធិបតី George H.W. Bush មកដល់អាគារសភា Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

១៤
ទាហានកិត្តិយសលើកក្តារមឈូសអតីតប្រធានាធិបតី George H.W. Bush នៅពេលទៅដល់មូលដ្ឋានកងទ័ពចម្រុះ Andrews ក្នុងរដ្ឋម៉ារីលែនដ៍នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

១៥
ឆ្កែឈ្មោះSully ដែលបម្រើអតីតប្រធានាធិបតី George H.W. Bush ទៅដល់មូលដ្ឋានកងទ័ពចម្រុះ Andrews ក្នុងរដ្ឋម៉ារីលែនដ៍នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

១៦
ទាហានជើងទឹកនៃវានាដឹកយន្តហោះចម្បាំង USS George H.W. Bush ឈរមើលយន្តហោះដែលដឹកសាកសពអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush នៅមូលដ្ឋានទ័ពផ្លូវអាកាស Andrews ក្នុងរដ្ឋ ម៉ារីលែនដ៍ នៅថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨។

១៧
ទង់ជាតិអាមេរិកាំងត្រូវបានបង្ហូតពាក់កណ្តាលដង មុនពេលក្តារមឈូសអតីតប្រធានាធិបតី George H.W. Bush មកដល់អាគារសភា Capitol ក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។