ភាពយន្តឯកសារ៖ ហែកហួរដោយសង្គ្រាម
ជនជាតិអ៊ុយក្រែនមួយគ្រួសារដែលបែកបាក់គ្នាដោយសារសង្គ្រាមគ្រោងនឹងជួបជុំគ្នាវិញ។ អ្នកស្រី Olena បានទៅកម្សាន្តនៅបរទេសមុនពេលប្រទេសរុស្ស៊ីឈ្លានពានប្រទេសរបស់អ្នកស្រី។ រដ្ឋាភិបាលអ៊ុយក្រែនបានលុបចោលជើងហោះហើរទាំងអស់ដែលហោះមកកាន់អ៊ុយក្រែន និងបានហាមមិនឲ្យបុរសៗអាយុស្របាលនឹងស្វាមីរបស់អ្នកស្រីចាកចេញពីប្រទេស។ ដោយចង់ស្វែងរកសុវត្ថិភាព លោក Andrii ដែលជាស្វាមីរបស់អ្នកស្រី និងកូនស្រីឈ្មោះ Marharyta បានចាកចេញពីទីក្រុងកៀវ គេចចេញពីការវាយប្រហារតាមដងផ្លូវ ដើម្បីធ្វើដំណើរទៅកាន់ភូមិតូចមួយនៅក្បែរព្រំដែនរវាងប្រទេសអ៊ុយក្រែននិងប៉ូឡូញ។ តើផែនការរបស់ពួកគេនឹងសម្រេចបានឬទេ? តើនឹងមានអ្វីកើតឡើងបន្ទាប់?