ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្រយុទ្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ឆ្នាំ​បោះឆ្នោត​២០១៣


លោក​សន ជ័យ តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក
លោក​សន ជ័យ តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ឆ្នាំ​២០១៣​ជា​ឆ្នាំ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ។ នេះ​ជាការ​បន្ថែម​ទៅ​នឹង​សកម្មភាព​បោស​សម្អាត​ក្នុង​ពេល​កន្លងមក​ដែល​មាន​ការចាប់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​មួយចំនួន​ ដូច​ជា​មន្រ្តី​តុលាការ​និង​មន្ត្រី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ជាដើម។​ ហើយ​នេះ​ជា​ការ​ប្រកាស​ដ៏​ក្លាហាន​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ខិត​ខំ​វះកាត់​ដំបៅ​សង្គម​ដែល​បាន​រួតរឹត​ប្រទេស​នេះ​ជាយូរ​មក​ហើយ។​

នៅ​យប់​នេះ​លោក​ សន ជ័យ​ តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​អាស៊ីបូព៌ា​និង​បាស៊ីហ្វិក​បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស។ លោក​នឹង​បកស្រាយ​បន្ថែម​ពី​ការយល់​ឃើញ​របស់​លោក​ទាក់​ទង​ទៅ​នឹង​យុទ្ធ​នាការ​នេះ​និង​ក៏​បញ្ជាក់​ឱ្យ​ដឹង​ថា​ពលរដ្ឋ​កម្ពុជា​មាន​តួរ​នាទី​ដូចម្តេច​ក្នុង​ការ​ចូលរួម។

លោក​សន ជ័យ​បាន​ចូលរួម​យុទ្ធ​នាការ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​តាម​រយៈ​ការ​អប់​រំ​ប្រជាពលរដ្ឋ​និង​បង្កើត​បណ្តាញ​ក្នុង​ការ​តាម​ដាន​អំពើ​ពុករលួយ​ផងដែរ។ លោក​បាន​ធ្វើការ​ការងារ​បាន​ល្អ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាលផងដែរ។​
XS
SM
MD
LG