កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ០៩ មករា ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី សមាជិករដ្ឋសភាអាមេរិកាំង ប្រឈមនឹងការដំឡើងកម្រិតប្រាក់បំណុល និងកំណែទម្រង់អន្តោប្រវេសន៍។ ឆ្នាំ២០១៤ អាចជាឆ្នាំដ៏លំបាកសម្រាប់អ្នកឥតកាងារធ្វើនៅអាមេរិក។ អង្គការមនុស្សធម៌ បារម្ភអំពីការរីករាលដាលនៃជំងឺឆ្លងនៅប្រទេសស៊ូដង់ខាងត្បូង ដែលកំពុងមានសង្គ្រាមស៊ីវិល។ មូលនិធិប្រជាជនសាមញ្ញមួយនៅឥណ្ឌា ជួយអ្នកកីឡា។ ក្មេងៗនៅរដ្ឋCalifornia បានស្គាល់រសជាតិ រដូវរងា។ ក្បួនដង្ហែរផ្កាកុលាប«Rose Parade»ឆ្នាំ២០១៤។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «keep your fingers crossed» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «The Legend of Hercules»៕