លោក មាស ចន បន្សល់ទុកសៀវភៅអំពីអវកាសឲ្យខ្មែរជំនាន់ក្រោយ
អតីតអ្នកផ្សាយព័ត៌មាននៃវិទ្យុ VOA សំឡេងសហរដ្ឋអាមេរិក លោក មាស ចន ដែលមហាជនភាគច្រើនបានស្គាល់តាមរយៈកម្មវិធីព័ត៌មានស្តីអំពីតារាសាស្ត្រ បានទទួលមរណភាពកាលពីចុងឆ្នាំ ២០២២។ នៅចុងខែមីនានេះ ក្រុមគ្រួសារនិងញាតិមិត្ត បានរៀបចំពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក មាស ចន នៅវត្តពុទ្ធិការាមដែល លោក មាស ចន ជាសហស្ថាបនិក។ នៅក្នុងពិធីនោះ ស្នាដៃនិពន្ធចុងក្រោយមួយរបស់ លោក មាស ចន ត្រូវបានបង្ហាញ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីទីក្រុង Silver Spirng រដ្ឋ Maryland សហរដ្ឋអាមេរិក៕
កម្មវិធីនីមួយៗ
-
១៤ កុម្ភៈ ២០២៥
អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព