ពលរដ្ឋខ្មែរបារាំង២នាក់ប្រគុំភ្លេងខ្មែរឆ្នាំ៦០ដើម្បីជួយបន្ធូរភាពតានតឹងផ្លូវចិត្ត ក្នុងគ្រាមានជំងឺកូវីដ១៩
ជំងឺកូវីដ១៩ដែលកំពុងរាតត្បាតជុំវិញពិភពលោក នាំឲ្យមនុស្សនៅប្រទេសផ្សេងៗស្ថិតនៅក្នុងផ្ទះ និងរក្សាគម្លាតពីគ្នាដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរ៉ុសកូរូណា ដែលមិនទាន់មានថ្នាំឬវ៉ាក់សាំងដើម្បីព្យាបាលនេះ។ ដើម្បីបំបាត់ការធុញទ្រាន់ និងភាពតានតឹងក្នុងចិត្ត មនុស្សម្នានាំគ្នាប្រើប្រាស់វិធីផ្សេងៗ ដូចជាស្រែកច្រៀងឆ្លើយឆ្លងគ្នាពីបង្អួចឬ បង្កើតវីដេអូកំប្លែងក្នុងប្រព័ន្ធទាក់ទងសង្គមជាដើម។ សម្រាប់បងប្អូនជីដូនមួយ២នាក់នៅប្រទេសបារាំង ពួកគាត់នាំគ្នាឆ្លៀតយកពេលសម្រាកពីការងារ ដើម្បីប្រគុំភ្លេងខ្មែរសម័យដើមពិរោះៗ ដើម្បីចាក់ផ្សាយចែកជូនជនរួមជាតិកម្ពុជានៅជុំវិញពិភពលោកតាមYouTube។ តទៅនេះជាបទសន្ទនារវាងលោកប៉ូច រាសី នៃវីអូអេ ជាមួយលោក ឈៀង ណារ៉ា និង លោក សេក ណារិន នៃក្រុម Khmers Blues អំពីការប្រគុំភ្លេងរបស់លោកទាំងពីរ ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន