VOA ថតបានការកាប់ឈើខុសច្បាប់នៅដែនជម្រកមេអំបៅ Monarch នៅម៉ិកស៊ិក
នៅរដ្ឋ Michoacan នៃប្រទេសម៉ិកស៊ិកក្នុងឆ្នាំនេះ មានការស្លាប់ដ៏គួរឲ្យសង្ស័យនៃមេដឹកនាំសហគមន៍មួយរូបនៅតំបន់អភិរក្សធម្មជាតិពិភពលោកសម្រាប់មេអំបៅ Monarch ដែលបានធ្វើឲ្យផ្អើលពិភពនៃអ្នកអភិរក្សនៅជុំវិញពិភពលោក។ អ្នកយកព័ត៌មាន VOA អ្នកស្រី Veronica Balderas Iglesias បានធ្វើដំណើរទៅរដ្ឋ Michoacan ហើយបានរកឃើញថា នៅតំបន់ដ៏មានសម្រស់ធម្មជាតិស្អាតនេះ ក៏មានជ្រុងមួយនៃភាពអនាធិបតេយ្យ អំពើពុករលួយ និងភាពក្រីក្រ ដែលអាចគំរាមកំហែងដល់និរន្តរភាពនៃតំបន់ការពារដែនជីវចម្រុះនេះ។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៣
និស្សិតសាកលវិទ្យាល័យក្នុងប្រទេសកេនយ៉ាផលិតម្សៅអាហារពីស្មៅ
-
២៩ វិច្ឆិកា ២០២៣
សួនសហគមន៍នៅប្រទេសម៉ាឡេស៊ីកំពុងតែរីកដុះដាលឡើង