កិច្ចសន្ទនា VOA៖ សង្ខេបថ្ងៃទី២នៃកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃសុក្រ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីមេដឹកនាំពិភពលោក ក្នុងនោះក៏មានប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីល្ងាចថ្ងៃសៅរ៍។ តទៅនេះ សូមស្តាប់កិច្ចសន្ទនារវាងអ្នកនាង កាន់ វិច្ឆិកា និងលោក ស៊ុន ណារិន ដែលបានតាមដានកិច្ចប្រជុំនេះនៅរាជធានី ភ្នំពេញ៖