ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ចម្រូង​ចម្រាស​នៃ​ការដុត​គោយន្ត​ដឹក​ឈើ​ក្នុង​ខេត្ត​ពោធិ៍សាត់ នាំឲ្យ​គ្រួសារ​ម្ចាស់​គោយន្ត​បារម្ភ​អំពី​ជីវភាព​ក្រីក្រ​បន្ថែម​ទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការដុត​គោ​យន្ត​របស់​ប្រជា​ពលរដ្ឋ​ដឹក​ឈើ ដែល​ពលរដ្ឋ​ថា ជា​ឈើ​សម្រាប់​ធ្វើ​អុស ​នោះ​នាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ (Wildlife Alliance) ​ដែល​ជា​ដៃ​គូ​សហការ​របស់​ក្រសួង​បរិស្ថាន​ក្នុង​ការ​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។​ ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ ​អះអាង​ថា​ ​សកម្មភាព​ដុត​គោយន្ត​នេះ​«ហួស​ហេតុ»​នាំ​ឲ្យ​ជីវភាព​របស់​ពួក​គេ​កាន់​តែ​លំបាក។ អង្គការ​ការពារ​ព្រៃ​ឈើ​មួយ​នេះ​បាន​ទទួល​ស្គាល់​កំហុស​ចំពោះ​ការ​ដុត​គោយន្ត​នេះ ប៉ុន្តែ​លើក​ឡើង​ថា ពួក​គេ​មាន​បំណង​ការពារ​ព្រៃឈើ ​ព្រោះ​ការ​កាប់​ឈើ​មិន​មែន​សម្រាប់​ធ្វើ​អុស​ដុត​នោះ​ទេ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍​ពី ឃុំស្វាយស ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG