ពលរដ្ឋនៅខេត្តពោធិ៍សាត់រំឭកការសម្លាប់អតីតទាហាន និងអ្នករដ្ឋការរបប លន់ នល់ នៅទួលពោធិ៍ជ្រៃ
ក្នុងសវនាការបណ្តឹងសាទុក្ខប្រឆាំងការកាត់ទោសដាក់ពន្ធនាគារមួយជីវិត លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នៃខ្មែរក្រហម បានអះអាងថា លោកមិនបានដឹង និងមិនដែលស្គាល់ទីតាំងបាញ់សម្លាប់ពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់ ជាកន្លែងសម្លាប់អតីតទាហាន និងអ្នករដ្ឋការរបប លន់ នល់ នោះទេ។ អ្នកចាស់ទុំក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានអះអាងថា ពួកគេមិនជឿការថ្លែងរបស់ លោក ខៀវ សំផន នោះទេ ហើយថាពិតជាមានការសម្លាប់នៅទីនោះមែន។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន